✅ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកវាលវែង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវាលវែង ស្ថិតក្រោមអធិបតីភាព
✅លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលស្តីទីសាលាស្រុក លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យជំនាញស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ មណ្ឌលសុខភាពឃុំ អាជ្ញាធរ ឃុំ ភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន ៧០នាក់។
✅ក្នុងនោះដែរ លោកអភិបាល បានមានមតិបូករុប និងលើកផែនការអនុវត្តដល់អង្គប្រជុំ មានចំនួន ៦ ចំណុច ដូចខាងក្រោម៖
-រួមគ្នាសម្អាតអនាម័យនៅមូលដ្ឋាន តាមសាលារៀន មណ្ឌលសុខភាព និងតាមទីសាធារណៈ
-រៀបចំសណ្តាប់ធ្នាប់សាធារណៈ
-ត្រូវចុះក្តាប់ភូមិសាស្ត្រ និងចិត្តសាស្ត្រ
-ការគ្រប់គ្រងការធ្វើចំណាក និងចំណូលស្រុក
-សូមអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិប្រជាពលរដ្ឋមានជំងឺភ្នែកបន្ទាន់
-ការផ្តល់សេវារដ្ឋបាលសាធារណៈឱ្យបានល្អ។
✅បណ្ដាញផ្សព្វផ្សាយព័ត៌មាន
គេហទំព័រសន្តិភាពប៉ុស្តិ៍(P.P.W)
✅ចូលរួមផ្សព្វផ្សាយព័ត៌មានពិត
✅ប្រឆាំងព័ត៌មានក្លែងក្លាយ

