✅ថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង
✅ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥
✅លោក ធាង ឡេង អភិបាល នៃគៈអភិបាលស្រុក បានដឹកនាំ សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក ក្រុមការងារយុវជនស្រុក អាជ្ញាធរ ឃុំ ភូមិ ប្រជាការពារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដែលជាស្បៀងសង្គ្រោះបឋម មានអង្ករ ៥០គីឡូក្រាម សារ៉ុង២ អំពូលប្រើប្រាស់ដោយថាមពលសូឡា១គ្រឿង និងថវិកា ចំនួន ៣៧៥.០០០រៀល ដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុង នៅភូមិអូរតាទិន ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
✍ក្នុងនោះដែរ លោកអភិបាល បានផ្តាំផ្ញើរដល់ អាជ្ញាឃុំ ជួយដោះស្រាយសាងសង់លំនៅឋានជូនពួកគាត់វិញផងដែរ និងពន្យល់ណែរនាំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះបញ្ហានានាដែលនាំឱ្យអន្តរាយ ដល់ក្រុមគ្រួសារ និងសហគមន៍។
✅ផ្សព្វផ្សាយដោយ Dr មាស ច័ន្ទរិទ្ធ

