✅ក្រសួងផែនការ
.នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
✍ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ
✍បានអនុញ្ញាតឱ្យឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងផែនការ។
✍ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Shaharuddin bin Onn ដែលត្រូវបានតែងតំាងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងម៉ាឡេស៊ី និងចំណុចកត់សម្គាល់សំខាន់ៗអំពីប្រទេសម៉ាឡេស៊ី ពិសេសពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងការអនុវត្តប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃ ហើយសង្ឃឹមថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូត ទំនាក់ទំនងកម្ពុជា និងម៉ាឡេស៊ី នឹងបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតនិងប្រសើរឡើងថែមទៀត។
✍ផ្សព្វផ្សាយដោយ Dr.MEAS CHANRITH

