សម្តេច​តេ​ជោ​ ហ៊ុ​ន​ ​សែន​ ​ផ្ត​ល់មេ​ធា​វី ជួ​យ​កា​រពា​រកី្ត ដ​ល់​អ្ន​កសា​រ​ព័​ត៌​មាន ​មាន​ក្រ​មសី​ល​ធម៍​

រា​ជ​ធានី​ភ្នំពេ​ញ​ ​៖ ​នៅ​ក្នុង​ឱ​កាស​អ​ញ្ជើ​ញ​ជាអធិប​តី​ផ្ត​ល់កិ​ត្តិ​យ​ស​ក្នុ​ង​ពិធី​សំ​ណេះ​សំ​ណាល​ ​និ​ង​ ​ពិ​សា​អាហា​រ​សា​ម​គ្គី​ជា​មួយ​ប​ងប្អូន​អ្ន​ក​សារ​ព័​ត៌​មាន​លើ​ក​ទី​៤ ​នៅ​ពិ​ព័រ​ណ៍​កោះ​ពេជ្រ​ ​ថ្ងៃ​ទី ​១​៤​ ​មក​រា​ ​ឆ្នាំ​២០​២០ ។​ ស​ម្តេច​អ​គ្គ​មហា​សេ​នា​ប​តីតេ​ជោ​ ​ហ៊ុ​ន ​សែ​ន​ នា​យ​ក​រ​ដ្ឋម​ន្ត្រី​នៃ​ក​ម្ពុ​ជា ​មា​ន​ការ​ព្រួ​យ​បារ​ម្ភ​ចំ​ពោះប​ង​ប្អូ​ន​អ្ន​ក​យក​ព័​ត៌​មា​ន​មួយ​ចំ​នួ​នតូ​ច ​ជាពិ​សេ​ស​ម​ក​ពី​បណ្តា​ញ​ស​ង្គ​ម​ហ្វេ​សបុ​គ ​(​f​a​c​eb​o​o​k​)​ដែ​ល​តាំ​ងខ្លួ​ន​ធ្វើ​ជា​ចៅកែ​ខ្លួ​ន​ឯ​ង​ ចា​ង​ហ្វា​ង​និ​ពន្ធ​ខ្លួ​ន​ឯ​ង​ ជា​អ្ន​ក​ថ​តខ្លួ​ន​ឯ​ង​ និ​ង​ជា​អ្នក​ផ្សា​យ​ខ្លួ​ន​ឯ​ង​ ហើ​យ​ចា​ប់​​ផ្តើ​​ម​ចេ​​ញ​ព័​ត៌មា​ន​ជេ​រ​ប​ញ្ចោ​រ ​អ​សី​ល​ធម៌​ ​បំ​ពានសិ​ទ្ធិ​ និ​ង​ប៉ះ​ពា​ល់សេ​ច​ក្តី​ថ្លៃ​ថ្នូរ​ប​ស់​អ្នក​ដ​ទៃ​។​

​ទ​ន្ទឹ​ម​នឹ​ងនេះ​ ​ស​ម្តេ​ច​តេ​ជោនា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​បា​ន​ស្នើសុំ​ឲ្យ​អ្ន​កសា​រ​ព័​ត៌​មាន​ទាំ​ង​អ​ស់​ត្រូ​វមា​ន​វិ​ជ្ជា​ជីវៈ​ ​និ​ង​មា​នក្រ​ម​សី​ល​ធ​ម៌ខ្ព​ស់​ស​ម​ជា​អ្ន​កសា​រ​ព័​ត៌​មា​ន​អាជី​ព​ ​គឺរា​ល់​នូ​វ​ការ​ចេញ​ព័​ត៌មា​ន​ត្រូ​វតែ​ពិ​ត​ដែ​លឆ្លុះ​ប​ញ្ជាំ​ង​ពីភា​ព​ពិ​ត​ប្រាកដ​នៅ​ក្នុ​ងស​ង្គ​ម​។ ​ប្រ​សិ​នបើ​ច​ង់​អោយ​អ្ន​ក​ដ​ទៃគោ​រ​ព​សិ​ទ្ធិ​អ្ន​កសា​រ​ព័​ត៌​មា​ន​ ​លុះ​ត្រាតែ​អ្ន​ក​សា​រ​ព័ត៌​មា​ន​ខ្លួន​ឯ​ង​គោរ​ព​សិ​ទ្ធិ​អ្នក​ដ​ទៃ​ដូច​គ្នា​ ​ព្រោះ​សិទ្ធិ​សេ​រី​ភា​ព​ និ​ង​ផ្លូ​វ​ច្បា​ប់​គឺស្មើ​គ្មា​។

​តា​មរ​យៈ​កា​រ​ស្នើ​សុំមេ​ធា​វី​កា​រ​ពារ​ក្តី​អ្ន​ក​សារ​ព័​ត៌​មា​ន​ ​គឺ ស​ម្តេ​ច​តេជោ​នា​យក​រ​ដ្ឋ​ម​ន្ត្រី ​បា​ន​ស​ម្រេ​ចផ្ត​ល់​មេ​ធាវី​ផ្ទា​ល់​ខ្លួ​នរ​ប​ស់​ស​ម្តេច​ ​ដើ​ម្បីកា​រពា​រ​ប​ងប្អូ​ន​អ្ន​ក​សារ​ព័​ត៌​មា​ន​តាម​ផ្លូ​វ​ច្បាប់​នៅ​ពេ​ល​មាន​ប​ណ្តឹ​ង​នៅ​តុលា​កា​រ​ ​ទៅតា​ម​អ​ង្គ​ហេ​តុ​ និ​ង​អ​ង្គច្បា​ប់​ដែ​លស​ម​ស្រ​ប​។ ​ស​ម្តេច​តេ​ជោ​នាយ​ក​រ​ដ្ឋម​ន្ត្រី​ ​បាន​ចា​ត់​តាំង​លោ​ក​ គី​ ​តិច​ ​ដែ​លជា​ប្រ​ធា​ន​មេធា​វី​ស្ម័​គ្រចិ​ត្ត​សម្តេ​ច​តេ​ជោទ​ទួ​ល​ខុ​សត្រូ​វ​សិក្សា​ពី​ប​ញ្ហាទា​ក់​ទ​ងនឹ​ង​កា​រកា​រ​ពារ​ក្តី​ឲ្យ​អ្នកសា​រ​ព័ត៌​មាន​ដែ​ល​ចេ​ញផ្សា​យ​ព័​ត៌មា​ន​ប្រក​ប​ដោយ​វិ​ជ្ជា​ជីវ​ត្រឹ​ម​ត្រូវ​។​ ​ប៉ុ​ន្តែចំ​ពោះ​អ្ន​កសា​រ​ព័​ត៌​មាន​ដែ​ល​ចេ​ញផ្សា​យ​ជាកា​រ​ជេ​បញ្ជោដែ​ល​ធ្វើឲ្យ​ប៉ះ​ពា​ល់ដ​ល់​សិ​ទ្ធិអ្ន​ក​ដ​ទៃ​ បំ​ភ្លៃ​កា​រពិ​ត​ ​គឺ​មេ​ធាវី​មា​ន​សិទ្ធិ​ប​ដិ​សេធ​ចំ​ពោះ​ការ​ស្នើ​សុំ​ពី​អ្នក​សា​រ​ព័ត៌​មា​ន​ទាំង​នោះ​បា​ន​។

សម្តេច​តេ​ជោ​ ​បាន​លើ​ក​ទឹ​កចិ​ត្ត​អោ​យអ្ន​ក​ព័​ត៌មា​ន​ទាំ​ងឡា​យ​ហ៊ា​ន​បញ្ចេ​ញ​ព័​ត៌មា​ន​ច្បាស់​ពិ​ត​ប្រា​កដ​ដែ​ល​ជា​អំពើ​អ​ស​កម្ម​,​ ​ភាព​មិ​ន​ប្រក្រ​តី​ ​និង​អំ​ពើ​ពុ​ករ​លួ​យ​ ​។

​ដើ​ម្បី​រំឮ​ក​ដ​ល់​ប​ង​ប្អូ​នអ្ន​ក​សា​រ​ព័​ត៌មា​ន​ប្រ​តិ​បត្តិ​កា​រ​ងា​រ​ដោយ​មា​ន​ការ​ទ​ទួល​ខុ​ស​ត្រូ​វខ្ព​ស់​ ​ដោ​យគោ​រ​ព​ក្រម​សី​ល​ធ​ម៍វិ​ជ្ជា​ជី​វៈ​ត្រឹម​ត្រូ​វ​ ស​ម្តេ​ច​តេ​ជោ ​ហ៊ុ​ន ​សែ​​ន ​នា​យ​ករ​ដ្ឋ​មន្រ្តី​ ​បា​ន​ផ្ត​ល់នូ​វ​ពា​ក្យ​ស្លោក​គ​ន្លឹះដ៏​សំ​ខា​ន់មួ​យ​ដ​ល់​អ្ន​កសា​រ​ព័​ត៌មា​ន​គឺ ​«​អ្នក​សា​រព័​ត៌​មា​នកុំ​បំ​ពាន​សិទ្ធិ​អ្ន​ក​ដ៏​ទៃ ​កុំបំ​ភ្លៃ​កា​រពិ​ត​»​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *