អភិបាលខេត្តស្វាយរៀង ដាក់បទបញ្ជាឲ្យទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ និងល្បែងភ្នាល់អនឡាញគ្រប់ប្រភេទគ្មានច្បាប់អនុញ្ញាត

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​លោ​ក​ ​ប៉េ​ង​ ​ពោ​ធិ៍​សា​ ​អ​ភិ​បា​ល​ខេ​ត្ត​ស្វា​យ​រៀ​ង ​​បា​ន​ប្រា​ប់​​ស​ម​ត្ថ​កិ​ច្ច​ពា​ក់​ព័​ន្ធ​ទាំ​ង​អ​ស់ ​​ត្រូ​វ​ប​ន្ត​តា​ម​ដា​ន​ទ​ប់​ស្កា​ត់​កា​រ​ទ​ន្ទ្រា​​ន​យ​ក​ដី​ចំ​ណី​ផ្លូ​វ​ធ្វើ​​ជា​ក​ម្ម​សិ​ទ្ធ​ ​ដែល​ជា​​បញ្ហា​ធ្វើ​ឲ្យ​មា​​នរាំ​​ង​ស្ទះ​ដ​ល់​កា​រ​អ​ភិ​វ​ឌ្ឍ​​ទៅថ្ងៃ​អ​នា​គ​ត​។​
​កា​រ​ថ្លែ​ង​រ​ប​ស់​​លោ​ក​អ​ភិ​បា​ល​ខេ​ត្ត​ស្វា​យ​រៀ​ង​យ៉ា​ង​ដូ​​ច្នេះ​ ​នៅ​ក្នុ​ង​ឱ​កា​ស​ដែ​ល​លោ​ក​បា​ន​ដឹ​ក​នាំ​កិ​ច្ច​ប្រ​ជុំ​បូ​កស​​រុ​ប​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ប្រ​ចាំ​ខែ​កុ​ម្ភៈ​ ​និ​ង​លើ​ក​ទិ​ស​ដៅ​កា​​រងា​រ​ខែ​​មី​នា​ ​ឆ្នាំ​២​០​២​៤​ ​រ​ប​ស់​រ​ដ្ឋ​បា​ល​ខេ​​ត្ត​ស្វា​យ​រៀ​ង​ ​ស្ថិ​ត​នៅ​សា​ល​ប្រ​​ជុំ​ន​ន្ទី​ ​អ​គា​រ​ ​ខ​ ​សា​លា​​ខេ​ត្ត។​​
​ជា​មួ​យ​គ្នា​នេះ​ ​លោ​ក​អ​ភិ​បា​ល​​ខេ​ត្ត​ ​បា​ន​ថ្លែ​ង​អំ​ណ​រ​គុ​ណ​ ​និ​ង​កោ​ត​ស​រ​សើ​​រ​ ​លោ​ក​ ​លោ​ក​ស្រី ​ថ្នា​ក់​ដឹ​ក​នាំ​ ​ក​ង​ក​ម្លាំ​​ង​ប្រ​ដា​ប់​អា​វុ​ធ​ ​ម​​ន្ត្រី​រា​ជ​កា​រ​​ក្នុ​ង​ខេ​ត្ត​ស្វា​​យ​​​រៀ​ង​ទាំង​អ​ស់​​ ​ដែ​លបា​ន​ស​ហ​កា​រ​​អ​នុវ​​ត្ត​តួ​នា​ទី​ភា​រ​កិ​ច្ច​រ​ប​ស់​ខ្លួ​ន​ ​ក្នុ​ង​កា​រ​រ​ក្សា​​​កា​រ​​ពារ​ស​ន្តិ​សុ​​ខ​​ស​ណ្ដា​​ប់ធ្នាប់​សា​​ធា​រ​ណៈ​ក្នុ​ង​ខេ​ត្ត​បា​ន​ល្អ​ប្រ​សើ​។​

បន្ថែមលើសពីនេះ លោកអភិបាលខេត្តផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
*១៖ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរបន្ថែមទៀត។
*២៖ រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ទន្លេ ព្រែក ឱ្យបានល្អសម្រាប់ជាប្រយោជន៍សាធារណៈ។
*៣៖ រដ្ឋបាលក្រុង ស្រុកត្រូវពង្រឹង និងតាមដានអំពីព័ត៌មាននៅតាមបណ្តាញសង្គមដែលកើតមានឡើងនូវក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវមានប្រតិកម្មឆ្លើយតបដោយភាពត្រឹមត្រូវចំពោះព័ត៌មានណាដែលផ្សាយមិនពិត ក្នុងនោះត្រូវទទួលយកនូវព័ត៌មានណាដែលរិះគន់ក្នុងន័យស្ថាបនា។
*៤៖ អាជ្ញាធរ ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ពិសេសទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់។
*៥៖ រដ្ឋបាលក្រុង ស្រុក ត្រូវជម្រុញដល់អាជ្ញាធរមូលដ្ឋានបន្តតាមដានជនឆ្លៀតឱកាស ដែលមានសកម្មភាពទន្ទ្រានយកដីរដ្ឋ ដូចជាដីចំណី បឹង ព្រែក ទន្លេ ជាដើម ត្រូវធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
*៦៖ អាជ្ញាធរក្រុង ស្រុក ត្រូវបន្តតាមដានទប់ស្កាត់ការទន្ទ្រានយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធដែលជាបញ្ហាធ្វើអោយមានរាំងស្ទះដល់ការអភិវឌ្ឍទៅថ្ងៃអនាគត។
*៧៖ មន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្មខេត្ត ត្រូវបន្តតាមដានការបង្ករបង្កើនផលស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវត្រៀមលក្ខណៈរកប្រភពទឹកក្នុងការជួយសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *