តុលាការ​ សម្រេ​ច​​​​ផ្ត​ន្ទា​ទោ​ស ​​​ជ​ន​ជា​តិ​​​​ចិ​​ន​តៃ​វ៉ា​ន់​​​២​​​​នា​ក់ ​​​ដែល​​​ផ​​លិ​ត​​វី​ដេ​អូ​​​​បំ​ផ្លើ​ស​កា​រពិ​​ត ​​និ​ង​​​​ញុះ​​ញ​ង់​​​ប​ង្ក​​​​​ឲ្យ​​​មា​ន​ ​​​ភា​ព​វឹ​ក​វ​​រ​​​​ធ្ង​ន់​ធ្ង​រ​ ​​ដ​​ល់​​​ស​ន្តិ​សុ​ខ​​​ស​ង្គ​ម​

ខេត្តព្រះសីហនុ ៖ ​ ​តុ​លា​កា​រ​​​​បា​ន​ស​ម្រេ​ច​​​ផ្ត​ន្ទា​ទោ​​ស​​​ជ​ន​ជា​តិ​​​​ចិ​ន​តៃ​វ៉ា​ន់​​​ពី​​រ​​​នា​ក់​ ​ដែ​ល​​​​ផ​លិ​ត​​​វី​ដេ​អូ​​​បំ​​ផ្លើ​ស​កា​រ​ពិ​ត​ ​និ​​ង​​​ញុះ​ញ​ង់​​​ប​ង្ក​​​ឲ្យ​​​មា​ន​​​​ភា​ព​វឹ​ក​វ​រ​​​ធ្ង​ន់​ធ្ង​រ​​​ដ​ល់​​ស​ន្តិ​សុ​ខ​​​ស​​ង្គ​ម​ ​ឲ្យ​​​ជា​ប់​ព​ន្ធ​នា​គា​​រ​​​ក្នុ​ង​​​ម្នា​ក់​ៗ​ ​រ​​យៈ​ពេ​ល​​​២​ឆ្នាំ​ ​និ​ង​​​ពិ​ន​​​​យ័​​​ជា​​​ប្រា​ក់​ ​៤​​​​លា​ន​​​រៀ​ល​​​ក្នុ​ង​​​ម្នា​ក់​​ៗ​​។នេះ​យោ​ង​​តា​ម​​​សេ​ច​ក្តី​ប្រ​កា​ស​​​ព័​ត៌​មា​ន​​​​រ​ប​ស់​​​អ្ន​ក​នាំ​ពា​ក្យ​​​​សា​លា​ដំ​បូ​ង​​​ខេ​ត្ត​​​ព្រះ​​សី​ហ​នុ​ ​។

តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​រៀបរាប់ ស្តីពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់​ព​ន្ធ័​នឹង​ករណី​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បង្កដោយ​ជនជាតិ​ចិន​(​តៃវ៉ាន់​) ឈ្មោះ CHEN NENG CHUAN ភេទ​ប្រុស អាយុ​៣១ ឆ្នាំ និង​ឈ្មោះ LU TSU HSIEN ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ដែល​បុគ្គល​ទាំងពីរ​នាក់​នេះ បាន​ចូលមក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ផលិត​វីដេអូ បំផ្លើសការពិត​អំពី​សកម្មភាព​ពាក់​ព​ន្ធ័​នឹង​ការជួញដូរ​មនុស្ស ការ​បង្ខាំង​ធ្វើ​ទារុណកម្ម អំពើ​ចាប់រំលោភ និង​ការលក់​សេរី​រា​ង្គ​មនុស្ស​។

អ្នកនាំពាក្យ​បាន​បន្តថា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ស្ថិតនៅ​អគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បុគ្គល​ទាំង​ពីររូប​ខាងលើ​បាន​ថត​សម្តែង ផ្សាយ​ផ្ទាល់​ចេញពី​គណនី Facebook ឈ្មោះ WA AN XIAO JI ដែលមាន​សកម្មភាព​ត្រូវបាន​សន្តិសុខ​ចាប់ខ្លួន និង​វាយដំ​។ ហើយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បុគ្គល​ទាំង​ពីររូប​ខាងលើ​បាន​ថត​សម្តែង​ផ្សាយ​ផ្ទាល់​សារជាថ្មី​ម្តងទៀត ចេញពី​ទីតាំង​ម្តុំ​ឆៃ​ណា​ថោ​ន ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​សកម្មភាពរ​ត់​គេចខ្លួន មានការ​ភ​យ័​ខ្លាច និង​និយាយ​ជា​ភាសា​ចិន​មាន​អត្ថ​ន​យ័​ថា ខ្លូន​ត្រូវបាន​គេ​តាម​ចាប់វាយ​ធ្វើបាប និង​ស្រែក​ឲ្យ​គេ​ជួយ​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​ភស្តុតាង តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចោទប្រកាន់ និង​បញ្ជូន​ឈ្មោះ CHEN NENG CHUAN និង​ឈ្មោះ LU TSU HSIEN ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ជំនុំជម្រះ តាម​នីតិវិធី​នៃ​ការបង្ហាញ​ខ្លួន​ភ្លាម ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅក្នុង​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បទល្មើស​ដែលមាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើកសវនាការ​ជា​សាធារណៈ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ខាងលើ ទៅតាម​នីតិវិធី​ច្បាប់ ហើយ​បានប្រកាស​សាលក្រម​លេខ ៩៩/១៤”​ឋ​”​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​សម្រេច​ផ្តន្ទាទោស​ឈ្មោះ CHEN NENG CHUAN ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ​ចិន​(​តៃវ៉ាន់​) និង​ឈ្មោះ LU TSUHSIEN ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិ​ចិន (​តៃវ៉ាន់​) ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​រយៈពេល​២ ឆ្នាំ និង​ពិន​យ័​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ៤ លាន​រៀល ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *