អភិបាលខេ​ត្ត​កំ​ព​​ង់​ឆ្នាំ​ង​ ​ផ្ត​ល់​ថ​​វិ​កា​ ​២​លា​ន​រៀ​ល​​ ​និ​ង​ប្រេ​ង​ម៉ា​ស៊ុ​ត​ ​១​៥​​០​លី​ត្រ​ ​ជូ​ន​ប្រ​ជា​ក​សិ​ក​រ​ឃុំ​ពោ​ធិ៍​​ ​ស​ង្គ្រោះ​ស្រែ​ប្រាំ​ង​ ​ ​ជិ​ត​​៥​០​០​ ​ហិ​​កតា​​

ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង ​៖​ ​ស្រុ​ក​កំ​ព​ង់​លែ​ង​ ទទួ​ល​បា​​ន​នូ​វ​កា​រ​យ​ក​ចិ​​ត្ត​ទុ​ក​ដា​ក់​ពី​សំ​ណា​ក់​ឯ​ក​ឧ​ត្ត​ម​ ​ស៊ុ​ន​ ​សុវ​ណ្ណា​រិ​ទ្ធ​ ​អ​ភិ​បា​ល​​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង​ ​ដើ​ម្បី​ស​ង្គ្រោះ​ស្រែ​ប្រាំ​ង​រ​ប​ស់​ប្រ​ជា​ព​ល​​រ​ដ្ឋ​ដែ​ល​កំ​ពុ​ង​រ​ង​នូ​វ​កា​រ​ខ្វះ​ខា​ត​ទឹ​​ក​ ​ក្នុ​ង​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​នា​ព្រឹ​​ក​ថ្ងៃ​ទី​១​៧​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​​ ​២​០​២​៤​ ​ឯ​ក​ឧ​ត្ត​ម​ ​​សា​ន់​ ​យូ​ ​អ​ភិ​បា​ល​រ​​ង​ ​បា​ន​ដឹ​ក​នាំ​ក្រុ​ម​កា​​រ​ងាថ្នា​ក់​ស្រុ​ក​ ​មា​​ន​លោ​ក​ ​យ៉ែ​ម​ ​ល​ក្ខិ​ណា​ ​អ​ភិ​បា​ល​ស្រុ​​ក​កំ​ព​ង់​លែ​ង​ ​លោ​​ក​ ​ពុំ​ ​សុ​ផ​ល​ ​និ​​ង​លោ​ក​ ​ឆេ​ង​ ​ផ​ល្លា​ ​ជា​អ​ភិ​បា​​ល​រ​ង​ស្រុ​ក​ ​អា​ជ្ញា​ធ​រ​ឃុំ​ ​ក្រុ​​ម​យុ​វ​ជ​ន​ ​ស​ស​យ​ក​ ​និ​​ង​ក​ង​ក​ម្លាំ​ង​ ​បា​ន​​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​ជា​មួ​យ​ប្រ​ជា​​ក​សិ​ក​រ​ ​នៅ​ក្នុ​ង​ឃុំ​ពោ​ធិ៍​ ​​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​​ដែ​ល​កំ​ពុ​ង​រ​ង​កា​រ​ខ្វះ​ខា​ត​ទឹ​ក​​។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បាននាំយក ថវិកា ២លានរៀល និងប្រេងម៉ាស៊ុត ១៥០លីត្រ ជូនប្រជាកសិករឃុំពោធិ៍ ស្រុកកំពង់លែង សម្រាប់ជាមធ្យោបាយបូមទឹក សង្គោះស្រែប្រាំង លើផ្ទៃដីជិត ៥០០ ហិកតា នៅចំណុចបឹងលាងជើង និងបឹងខ្នាយរំាង និងបន្តចុះពិនិត្យការស្តារប្រឡាយមេ ក្នុងតំបន់ ២ ក្នុងឃុំត្រងិល និងស្វាយរំពារ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លើកឡើងថា៖ អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីចុះតាមគោលដៅដែលប្រជាពលរដ្ឋធ្វើស្រែខ្វះខាតទឹក ក្រុមការងារបានចុះមកផ្ទាល់ ហើយទីនេះជាគោលដៅទីមួយ ដែលបានដាក់បូមទឹកពីរទន្លេមកអាងស្តុបទឹកចាស់ បូមបន្តចែកចាយជូនប្រជាពលរដ្ឋ ប្រមាណជិត៤០០ហិកតា ជាកន្លែងទទួលរងខ្វះខាតទឹក។

នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលរងខេត្ត បានបន្តដំណើរជាមួយនឹងក្រុមការងារ ដើម្បីពិនិត្យទៅលើការស្ដារប្រឡាយមេ ស្ថិតនៅក្នុងឃុំស្វាយរំពារ និងឃុំត្រងិល ដែលអាចស្រោចស្របផ្ទៃដីលើស្រែប្រាំងជាង១០០០ហិកតា បច្ចុប្បន្ននេះក្រុមការងារក្នុងការស្ដារប្រឡាយបានសម្រេច ៩០%។

បន្ទាប់ពីបានទទួលបានការឧបត្ថមប្រេងម៉ាស៊ូត រួចមក ប្រជាកសិករ នៅតំបន់នោះសម្តែងអារម្មណ៍ និងទឹកចិត្តសប្បាយ រីករាយជាពន់ពេក ខណៈដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង ជាពិសេសថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ក្នុងការខ្វះខាត និងសង្គ្រោះ ដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *