រថយន្ត​សេរី​ទំ​​នើ​ប​ម៉ា​ក​​ ​L​EX​U​S​.​R​X​​3​3​0​ ​ពណ៌​ស​មួ​យ​គ្រឿ​ង​ បើ​ក​​ប​រ​ជ្រុ​ល​ទៅ ​បុក​រ​ង្វ​ង់​មូ​ល​យា​យ​ទេ​ព​ ​និ​​ង​ប​ន្ត​បុ​ក​ ​រប​​​​​ង​ផ្ទះ​ប្រ​ជា​ព​ល​រដ្ឋ​ ខូ​ច​ខា​ត​យ៉ា​ង​ដំ​ណំ​ ​រ​ង​រ​បួ​ស​ធ្ង​ន់​ស្រា​ល​បី​នា​ក់​

ខេត្តបា​ត់ដំ​ប​​ង ៖ ​នៅវេ​លា​ម៉ោ​ង​ ​០​៣និ​ង​០​០នា​ទី​ ​ថ្ងៃ​​ទី៣​​០​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០២​៤​ ​នៅ​តា​ម​ប​ណ្តោ​យ​ផ្លូ​វ​ជា​តិ​លេ​ខ​៥​ ​ត្រ​ង់​ចំ​ណុ​ច​រ​ង្វ​ង់​មូ​ល​យា​យ​ទេ​ព​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​អ​ង់​ ​ស​ង្កា​ត់​អូ​រ​ចា​រ​ ​ក្រុ​ង​បា​ត់​ដំ​​បង​ មានម​នុ​ស្ស​​ប្រុ​ស​ស្រី​ចំ​នួ​ន​០​៣​នា​ក់​បា​ន​រ​ង​រ​បួ​​ស​ធ្ង​ន់​ស្រា​ល ​នៅ​ក្នុ​ង​ហេ​តុ​​កា​រ​ណ៍​រ​ថ​យ​ន្ត​សេ​រី​ទំ​នើ​ប​០​១​គ្រឿ​ង​ដែ​ល​បើក​ប​រ​ក្នុ​ង​ល្បឿ​ន​លឿ​ន​ជ្រុ​ល​ទៅ​បុ​ក​រ​ង្វ​​ង់​​មូ​លយា​យ​ទេ​ព​ ​និ​ង​ប​ន្ត​​បុ​ក​រះ​រ​ប​ង​ផ្ទះ​និ​ង​ដើ​ម​​ឈើរ​​ប​ស់​ព​ល​រ​ដ្ឋ​​ ។​

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើបម៉ាក LEXUS.RX330ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2P-6818 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរប្រុសស្រី០២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករង្វង់មូលយាយទេព និងបន្តទៅបុករះរបងផ្ទះ និងដើមឈើប្រជាពលរដ្ឋបណ្តាលអោយដួលរលំ រងរបួសធ្ងន់ស្រាលទាំងបីនាក់ ចំណែករថយន្តខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានធ្វើកំណត់ហេតុស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *