របាំ​ង​ស្បៃ​មុ​ង​ ​និ​ង​រ​បាំ​ង​ក្រ​ឡា​ញឹ​ក​ ​កា​ត់​ព្រែ​ក​ចំ​នួ​ន​៣​ក​រ​ណី​ ​នៅ​ស្រុ​ក​កំ​ព​ង់​លែ​ង​ ត្រូ​​វ​បា​ន​ក​ម្ទេ​ច​

ខេត្តកំ​ព​ង់​ឆ្នាំ​ង​ ៖​​ ​ក​ម្លាំ​ង​ស​ហ​គ​ម​ន៍​នេ​សា​ទ​ស្វា​យ​រំ​ពា​រ​សែ​ន​ជ័​យ​ ​ស​ហ​កា​រ​​ជា​មួ​យ​ស​មា​គ​ម​ន៍​អ្ន​ក​អ​ភិ​រ​ក្ស​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​ ​និ​ង​ប​រិ​ស្ថា​ន​ ​រួ​ម​ជា​មួ​យ​ប្រ​ជា​កា​រ​ពា​រ​ ​ចុះ​​ប្រ​តិ​ប​ត្តិ​កា​រ​ប​ង្ក្រា​ប​រ​បាំ​ង​ស្បៃ​មុ​ង​កា​ត់​ព្រែ​ក​និ​ង​​រ​បាំ​ងក្រ​​ឡា​ញឹ​ក​ដែ​ល​ជ​ន​ល្មើ​ស​ដា​​ក់​កា​ត់​ព្រែ​ក​យ៉ា​ង​អ​នា​ធិ​ប​តេ​យ្យ​​។​

ប្រតិបត្តិការនេះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចយួនអុច, ដំរីស្អុយ ,បឹងប្រលូង, ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល ក្នុងនោះរុះរើកម្ទេចចោលនៅនឹងកន្លែង របាំងស្បៃមុង និងរបាំងក្រឡាញឹកកាត់ព្រែកចំនួន៣ករណី លូស្បៃមុង ចំនួន៦មាត់ សាច់របាំងស្បៃមុងនិងសាច់របាំងក្រឡាញ់ញឹកប្រវែង១២០ម៉ែត្រ បង្គោល១៤០ដើម និងចាក់លែងកូនត្រីចំរុះចូលក្នុងបឹងធម្មជាតិចំនួន៣០គីឡូក្រាម។

គួរបញ្ជាក់ផងដែរ៖កម្លាំងសហគមន៍នេសាទស្វាយរំពារសែនជ័យ សហការជាមួយសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយប្រជាការពារ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៤គ្រឿង និងសម្លាំងសរុបចំនួន១៣នាក់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *