សង្វេគណាស់! គ្រួសារមួយក្រីក្រ ហើយ​​ភ្លើ​ង​ឆេះផ្ទះ​​ខ្ទេច​ គ្មា​នស​ល់​ទៀ​ត សល់តែ​សំលៀ​ក​​បំ​ពា​ក់​មួ​យ​ច​ង្កេះ​ជា​ប់​ខ្លួ​ន​

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖​​ ​ផ្ទះធ្វើ​អំ​ពី​ស​រ​ស​រ​ឈើ​​ប្រ​ក់ស្លឹ​ក​​ទំហំ​​៣x​៤​ ​​មួ​យ​ខ្ន​ង​ ​ត្រូ​វ​ភ្លើ​ង​ ​ភ្លើ​ង​ឆេះ​ផ្ទះ​​ខ្ទេ​ច​គ្មា​ន​ស​ល់​ ​ខ​ណៈ​គ្រួ​សា​រ​នេះ​កំ​ពុ​ង​មា​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត​ ​រ​ក​ទី​ពំ​នា​ក់​គ្មា​ន​។​
​​ហេតុការនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៦និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប្រភពនៅទីនោះបញ្ចាក់ថា៖ជនរងគ្រោះប្ដីឈ្មោះ ចាប ចំរើន ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក ហើយជាគ្រួសារក្រីក្រ សុំដីរបស់គេដើម្បីសង់ផ្ទះតូចមួយរស់នៅបណ្ដោះអាសន្ន។

ករណីនេះមិនទាន់ដឹងពីមូលហេតុនោះទេ ដោយមិនមានមនុស្សនៅលើផ្ទះ ហើយគាត់និងប្រពន្ធព្រមទាំងកូន រវល់ចុះទៅធ្វើការស៊ីឈ្នួលកម្មករគេនៅមាត់ទន្លេ នៅក្នុងភូមិសង្កាត់ ដែលកើតហេតុខាងលើ ។

អគ្គិភ័យនេះឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារៈ មួយចំនួនដូចជា៖ សម្លៀកបំពាក់ មុង ភួយ ខ្នើយក ន្ទេល ឆ្នាំង ចាន ឯកសារសៀវភៅគ្រួសារ អត្តសញ្ញាណ ប័ណ្ណសំបុត្រកំណើត ជាពិសេសគឺប័ណ្ណក្រីក្ររបស់គ្រួសារគាត់ ។

ដូចនេះពួកគាត់ សូមអំពាវនាវ សប្បុរសជន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទាំងអស់ សូមមេត្តាជួយគាត់ផង គ្រួសារគាត់ត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុង គ្មានសល់អ្វីក្រៅពីសំលៀកបំពាក់មួយចង្កេះជាប់ខ្លួននេះទេ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *