សព្វថ្ងៃនេះទោះបី ត​​ម្លៃ​គោ​រ​ស់​ចុះ​ថោ​ក​ តែ​ក​​សិ​ដ្ឋា​ន​ស​ន្តិ​ភា​ព​ ​នៅ​តែ​ប​ន្ត​​កា​រ​ចិ​ញ្ចឹ​មគោ​​ ​និ​​ង​ដាំ​ពូ​ជ​ស្មៅ​ប​ន្ថែ​ម​ ​ឥ​ត​ឈ​ប់​ឈ​រ​

ខេត្ត​កំ​ព​ង់​ធំ ៖ ​ក​សិ​ដ្ឋា​ន​ស​ន្តិ​ភា​ព​គ្រោ​​ងបោះ​ដើ​​ម​ទុ​ន​១​០​លា​ន​ដុ​ល្លា​រ​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​នៅ​​ក្នុ​ង​ភូ​មិ​តា​មិ​ញ​ ​ឃុំ​ក្រ​យា​ ​ស្រុ​កស​ន្ទុ​ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ខ​ណៈ​ពេ​ល​ស​​ត្វ​ពា​ហ​នៈ​កំ​ពុ​ង​តែ​មា​ន​ត​ម្លៃ​ចុះ​ថោ​ក​ ​ក៏​ប៉ុ​ន្តែ​ការ​ដែលក​សិ​ដ្ឋា​ន​មួ​យ​នេះ​នៅ​តែ​ព​ន្លឿ​ន​​កា​រ​ចិ​ញ្ចឹម​គ្រ​ប់ប្រ​ភេ​ទ​ ​កា​រ​ប​ណ្ដុះ​ពូ​​ជស្មៅ​ច្រើ​​នប្រ​ភេ​ទ​ ​នឹ​ង​ ​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​​ផ្សេង​​ៗ​ ឥ​ត​ឈ​ប់​ឈ​រ​ពី​មួ​យ​ថ្ងៃ​ទៅ​មួ​​យ​ថ្ងៃ​ ​នៅ​ព្រឹ​ក​ថ្ងៃទី​១​៦​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៤​។​​

លោក ម៉ៅ សំបូរ អាយុ៣៨ឆ្នាំ តំណាងឱ្យម្ចាស់កសិដ្ឋានសន្តិភាពបានប្រាប់ឱ្យដឹងថា មូលហេតុនៃការចាប់កំណើតកសិដ្ឋាននេះ គឺដោយយល់ឃើញថា ប្រទេសកម្ពុជាយើងមិនទាន់មានកសិដ្ឋានចិញ្ចឹមសត្វបែបលក្ខណៈបច្ចេកទេស និងស្តង់ដាអន្តរជាតិ។ មួយណាទៀតចង់លើកស្ទួយ សេដ្ឋកិច្ចប្រទេសជាតិ និងក្នុងសេដ្ឋកិច្ចមូលដ្ឋាននានាក្នុងតំបន់ កសិដ្ឋានសន្តិភាពមានផ្ទៃដីជាង៣០០ហិតា ហើយ ក្រុមហ៊ុននៅតែបន្តទិញដីពង្រីកបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ កុំឱ្យមានការចំណាកស្រុកផងដែរ។

លោកបានបន្តទៀតថា ក្នុងកសិដ្ឋានសន្តិភាព មានចិញ្ចឹមសត្វគោ ចិញ្ចឹមសត្វពពែ ចិញ្ចឹមបង្កង ចិញ្ចឹមខ្យង និងបន្លែ ជាពិសេសដាំពូជស្មៅមកពីប្រទេសជិតខាងជាច្រើនប្រភេទដើម្បីទុកផ្គត់ផ្គង់ នៅក្នុងកសិដ្ឋាន និងការនាំចេញទៅលក់បន្តទៅឲ្យកសិដ្ឋានក្នុងស្រុកមួយចំនួនផង។  បច្ចុប្បន្ននេះកសិដ្ឋានសន្តិភាពកំពុងតែស្ថាបនាបន្ថែមនៅកន្លែងផលិតធ្វើផ្អក់ស្មៅ ចំនួន៤កន្លែង ដើម្បីផលិតឱ្យបានទាន់វេលា ក្នុងផ្គត់ផ្គងក្នុងកសិដ្ឋានទាំងមូល និងការនាំចេញទៅក្រៅប្រទេស។

លោកក៏បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចេកទេសទាំងអស់នេះគឺលោកបានទៅរៀន និងសិក្សានៅឯប្រទេសអ៊ីស្រាអែល ដែលជាប្រទេស រីកចម្រើនផ្នែកកសិកម្ម ហើយក្នុងការកសាងកសិដ្ឋានសន្តិភាព បានរៀបចំហេដ្ឋារចនាសម្ព័ន្ធបែបអន្តរជាតិ ដូចហ្នឹងប្រទេសអ៊ីស្រាអែលអញ្ចឹង។ មិនថាប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធចិញ្ចឹមសត្វពាហនៈ ប្រព័ន្ធទឹកសម្រាប់ស្រោវស្រប់ពូជស្មៅ គឺមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជាយើង។

លោក ម៉ៅ សំបូរ តំណាងឱ្យម្ចាស់កសិដ្ឋានសន្តិភាព បានលើកឡើងថា នាពេលបច្ចុប្បន្ននេះកសិដ្ឋានសន្តិភាពបានប្រើប្រាស់នៅកម្លាំងពលកម្មជាង១០០នាក់ហើយ ក្នុងនោះលោកក៏បានបញ្ជាក់ថាចាប់ពីឆ្នាំ២០២៤នេះ កសិដ្ឋានសន្តិភាព និងផ្ដល់ពូជស្មៅដល់ប្រជាកសិករ ផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ពីបច្ចេកទេសចិញ្ចឹមសត្វពាហនៈ អាចទាក់ទងមកកសិដ្ឋានដើម្បីសិក្សាស្វែងយល់ក្នុងការចិញ្ចឹមសត្វ បច្ចេកទេសធ្វើកសិដ្ឋាន និងបច្ចេកទេសផ្សេងៗទៀត ដែលមានគោលបំណងមកសិក្សាបន្ថែមដោយឥតគិតថ្លៃ។ អ្វីដែលពិសេសនោះ បើប្រជាពលរដ្ឋ ប្រជាកសិករ ដែលមានជីវភាពខ្វះខាតអាចមកយកចំណេះដឹងបន្ថែម និងពូជស្មៅយកទៅដាំដុះបន្តទៀតដោយឥតគិតថ្លៃ ឱ្យតែប្រជាពលរដ្ឋមានជីវិតភាពខ្វះខាតពិតប្រាកដមែន ដោយក្នុងមួយគ្រួសារកសិដ្ឋានសន្តិភាពផ្ដល់ពូជស្មៅ យកទៅដាំសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមសត្វ ពាហនៈរបស់ខ្លួនបាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *