ស្រែ​ប្រាំង​ប្រ​ជា​ក​សិ​ក​រ ​ក្នុ​​ង​ឃុំ​គោ​ក​ប​ន្ទា​យ ​ប្រ​មា​​ណ​៣​៨​០​ហិ​ក​តា​ ​ត្រូ​វ​បា​ន​ជួ​យ​ស​ង្គ្រោះ​

ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង​ ​៖​ ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែ​ម​ក​រា​​ ​ឆ្នាំ​២​០​២​៤​នេះ​ ​ក្រុ​ម​កា​រ​ងា​រ​ថ្នា​ក់​ជា​តិ​ចុះ​មូ​ល​ដ្ឋា​ន​​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ដឹ​ក​នាំ​ដោ​យ​ឯ​កឧ​ត្ត​ម​ ​ប៉ា​ ​សុ​ខុ​ម​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​លោ​ក​ដោ​ក​ ​​ប៊ុ​ន​ថុ​ន ប្រ​​ធា​ន​ម​ន្ទី​រ​ធ​ន​ធា​ន​ទឹ​ក​ ​និ​ង​ឧ​តុ​និ​យ​ម​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​និ​ង​ក្រុ​ម​កា​រ​ងា​រ​ប​ច្ចេ​ក​ទេ​ស​ប្រ​ព័​ន្ធ​​ធា​រា​សា​ស្រ្ត​នៃ​ក្រ​សួ​ង​ធ​ន​ធា​ន​ទឹ​ក​ ​និ​ង​ឧ​តុ​និ​យ​ម​ ​បា​ន​ចុះ​ពិ​និ​ត្យ​ប្រ​ព័​ន្ធ​ប្រ​ឡា​យ​មេ​ ​និ​ង​ប្រ​ឡា​យ​រ​ង​នៅ​ក្នុ​ង​ឃុំ​គោ​ក​ប​ន្ទា​យ​ ​ស្រុ​ក​រ​លា​ប្អៀ​​រ ​​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ហើ​យ​បា​ន​ស្តា​រ​ប្រ​ឡា​​យ​មេ​ ​ប្រ​ឡា​យ​រ​ង​បា​ន​ប្រ​វែ​ង​៥​៤​០​០​ម៉ែ​ត្រ​។​ ​

ក្នុងនោះមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម នឹងដាក់ម៉ាស៊ីនបូមទឹកធំៗចំនួន៧គ្រឿង ប្រេងចំនួន៣ពាន់លីត្រ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ ក៏បានឧបត្ថម្ភប្រេង ១៥០០លីត្រ ដើម្បីបូមទឹកពីបឹងធំ សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋរហូតដល់ច្រូតកាត់ ។

ដោយឡែកការជួយសង្គ្រោះស្រែប្រាំងនៅក្នុងឃុំគោកបន្ទាយ មកដល់ថ្ងៃនេះបានប្រមាណ៣៨០ហិកតាក្នុងចំណោមស្រូវខ្វះទឹក៤០០ហិកតា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *