សម្តេចធិ​ប​តី​ ​ហ៊ុ​ន​ ​​ម៉ាណែ​ត​​ ថ្លែ​​ង​អំ​ណ​រ​គុណ​ អ្នក​ខេ​​ត្ត​កោះ​កុ​ង​ ​ដែល​បា​ន​បោះ​ឆ្នោ​តគាំ​ទ្រ​ ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​កម្ពុ​ជា​ ឱ្យ​ដឹ​​ក​នាំ​ប្រ​ទេស ​រា​ជ​​រដ្ឋា​ភិ​​បាល​ កើ​​ត​ពី​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​

ខេត្តកោះកុង ៖ នៅ​ព្រឹ​ក​​ថ្ងៃ​ទី​៨ ខែម​ក​រា​ ​ឆ្នាំ​២​០​២​៤​ ​ស​ម្ដេ​ច​ម​ហា​ប​វ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​​រដ្ឋ​ម​ន្ត្រី​​ក​ម្ពុ​ជា​ ​បា​ន​អ​ញ្ជើ​ញ​ស​ម្ពោ​ធ​ស្ពា​ន​បេ​តុ​ង​ និ​ង​សំ​ណេះ​សំ​ណា​ល​ជា​មួ​យ​ក​ម្ម​ក​​រ​ ​និ​យោ​ជិ​ត​ស​រុ​ប​ជា​ង​១​ម៉ឺ​ន​នា​ក់​ ​នៅ​ក្នុ​ងខេ​​ត្ត​កោះ​កុ​ង។​​

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកខេត្តកោះកុង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស រាជរដ្ឋាភិបាលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានគាំទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ៕ប្រភពវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *