ឯកឧ​ត្ត​ម​បណ្ឌិ​​ត​ ​ថោ​ង​ ​ខុន ​៖​ ​ខួ​ប​៤​៥​ឆ្នាំ​ ​ទិ​វា​ជ័​យ​ជ​ម្នះ​៧​ម​ក​រា​ ​ក​ម្ពុ​ជា​​ស​ម្រេ​ច​បា​ន ស​មិ​ទ្ធ​ផ​ល​ធំ​ៗ ជា​ច្រើ​ន​លើ​គ្រ​​ប់​វិ​ស័​យ​

​ខេត្តកំ​ព​ង់​ធំ​ ​៖ ​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​​ត​ ​ថោ​ង​ ​ខុ​ន​ ​ស​មា​ជិ​ក​គ​ណៈ​ក​ម្មា​ធិ​កា​រ​​ក​ណ្ដា​ល​ ​និ​ង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​គ​ណ​ប​ក្ស​ចុះ​មូ​ល​ដ្ឋា​ន​ខេ​ត្ត​កំ​ព​ង់​ធំ​ ​បា​នថ្លែ​ង​ថាខួ​ប​​អ​នុ​ស្សា​វ​រីយ៍​៤​៥​ឆ្នាំ​ ​នៃ​ទិ​វា​ជ័​យ​ជ​ម្នះ​ ​៧​​ ​ម​ក​រា​ ក​ម្ពុ​ជា​ស​ម្រេ​ច​បា​ន​ស​មិ​ទ្ធ​ផ​ល​ធំ​ៗ​ជា​ច្រើ​ន​លើ​គ្រ​ប់វិ​ស័​យ ពិ​សេ​ស​កំ​ពុ​ង​ប​ន្ត​ទៅ​មុ​ខ​ប្រ​ក​ប​ដោ​យ​ភា​ព​ជឿ​ជា​ក់​លើ​មា​គ៌ា​ស​ន្តិ​ភា​ព​ ​ប្រ​ជា​ធិ​ប​តេ​យ្យ​ ​និ​ង​អ​ភិ​វឌ្ឍ​ន៍​ ​ជា​មួ​យ​នឹ​ង​កា​រ​លេ​ច​ត្រដែ​ត​​ឡើង​​នូ​វ​កិ​ត្យា​នុ​ភា​ព​រ​ប​ស់​ក​ម្ពុ​ជា​លើ​ឆាក​​អ​ន្តរ​ជា​តិ​។​

ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងក្នុងខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនមាត់ស្ទឹងសែន ដែលមានការចូលរួមពីឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងសមាជិកសមាជិកា គណបក្សជាច្រើននាក់ផងដែរ។

ឯកឧត្តមបន្តថាថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៥នៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្មនិងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់មនុស្សជាតិ។

ឯកឧត្តមបានបន្តថាឆ្លងកាត់រយៈពេល ៤៥ឆ្នាំមកនេះបានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមបញ្ចាក់ថាប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួមរបស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅពីការចូលរួមនៃវិស័យឯកជននិងសង្គមស៊ីវិល ព្រមទាំងការគាំទ្រនិងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិពេញចិត្តលើកា រដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។

ឯកឧត្តមបានបន្ថែមថានៅឆ្នាំ២០២៤នេះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។

កម្មវិធីនេះក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាព កម្លាំងសមត្ថកិច្ចជុំវិញខេត្ត និវត្តជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវតី ប្រជាពលរដ្ឋខេត្ត និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជិត៥ពាន់នាក់។ បន្ទាប់ពីកម្មវិធីនេះ ឯកឧត្តម ថោង ខុន ក៏បានចែកអំណោយដល់និវត្តជនខេត្តកំពង់ធំចំនួន៧០នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *