ក្រុមកា​រ​​ងា​រ​​​ថ្នា​ក់​​​ខេត្តតាកែវ​ ​​សម្រេ​​ច​​​ប្រ​គល់​ ​​រូ​​ប​ច​ម្លា​ក់ព្រះពុ​ទ្ធ​​​ប​ដិ​មា​​​ ​​​​​​​ទាំ​​​ង​​​ពី​​​រ​​​ព្រះ​អ​ង្គ​​ ​ម​ក​​រ​​ក្សា​ទុ​ក​​​នៅ​​សា​រមន្ទី​រ​​​ជា​តិ​​​​ក​ម្ពុ​ជា​

ខេត្តតាកែវ ៖ កា​​ល​ពី​​​​ព្រឹ​ក​​​ថ្ងៃ​​​ព្រ​ហ​ស្ប​តិ៍​ ​ថ្ងៃ​ទី​​​០​៤​ ខែ​មក​រា​ ​ឆ្នាំ​​​២​​០២​៤​ ​ឯ​ក​ឧ​ត្ត​ម​ ​អ៊ុ​ក​ ​សុ​ខា​ ​អ​គ្គ​នា​យ​ក​​​នៃ​​​អ​គ្គ​នា​យ​ក​ដ្ឋា​ន​​​បេ​តិ​ក​ភ​ណ្ឌ​​​នៃ​​​ក្រ​សួ​ង​​​វ​ប្បធ​ម៌​​​និ​​ង​​​វិ​ចិ​ត្រ​សិ​ល្បៈ​ ​ដឹ​ក​នាំ​​​ក្រុ​ម​កា​រ​ងា​រ​​​នៃ​​​​នាយ​​ក​ដ្ឋា​ន​​​សា​រម​​ន្ទីរ​​ និ​​ង​​​ម​ន្ទី​​រ​​​វ​ប្ប​ធ​ម៌​ ​និ​ង​​​វិចិ​ត្រ​សិ​ល្បៈ​​​ខេ​ត្ត​តា​កែ​វ​ ​ស​ហ​កា​រ​​​ជា​មួ​យ​​​ស្ន​ង​កា​រ​​​ន​គ​រ​បា​ល​​​​ខេត្ត​ ​និ​ង​​​អា​ជ្ញា​ធ​រ​​​មូ​ល​ដ្ឋា​ន​ ​បា​ន​​ចុះ​​​​ពិនិ​ត្យ​​​ទី​តាំ​ង​​​ដែ​ល​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​បា​​ន​​​ប្រ​ទះ​ឃើញ​​​​ព្រះពុ​ទ្ធ​​​ប​ដិ​មា​​​ចំ​នួ​ន​​​២​​អ​ង្គ​ ​ក្នុ​ង​ភូ​មិ​​ត្នោ​ត​ ​ឃុំ​​​ស្រ​​​ង៉ែ​ ​ស្រុ​ក​​​ទ្រាំ​ង​ ​ខេ​ត្ត​តា​កែ​វ​​​។​

​ក្រោយ​ការពិនិត្យ​និង​វាយតម្លៃ មន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ព្រះពុទ្ធ​បដិមា​ទាំងពីរ​អង្គ​នេះ សាង​ពី​ថ្មភក់ ដែលមាន​អាយុកាល​នៅ​កំឡុង​ស​.​វ​.​ទី​៧ ក្នុង​រចនាបថ​ភ្នំ​ដា​។ ដោយ​យល់ឃើញថា ស្ថានភាព​នៃ​រូប​ព្រះ​បដិមា​ទាំងពីរ​អង្គ​នេះ មានការ​បាក់បែក និង​ត្រូវ​ទទួល​ការសម្អាត​អភិរក្ស​តាម​បច្ចេកទេស ទើប​ក្រុមការងារ​ថ្នាក់​ខេត្ត​បានសម្រេច​ប្រគល់​រូបចម្លាក់​ទាំងពីរ​ព្រះអង្គ​នេះ មក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​។ រូប​ព្រះ​ពុទ្ធបដិមា​ទាំងពីរ អង្គ​នេះ រួមមាន​៖
១-​ព្រះពុទ្ធ​សមាធិ​៖ មាន​កម្ពស់​ប្រហែល ៨០​ស​.​ម និង​ព្រះ​ភ្នែន​ប្រហែល ៦៧​ស​.​ម
២-​ព្រះពុទ្ធ​ទីប​ង្ករ​៖ មាន​កម្ពស់​ប្រហែល ១៥០​ម៉ែត្រ ជើង​ទម្រ​ប្រហែល ៦៧​ស​.​ម

​បច្ចុប្បន្ន​ វត្ថុ​បុរាណ​ទាំងពីរ​អង្គ​នេះ ត្រូវបាន​រក្សា​នៅ​សារមន្ទីរ​ជាតិ សម្រាប់​បន្ត​ការសិក្សា អភិរក្ស​ជួសជុល និង​ដាក់តាំង​បង្ហាញ​ដល់​សារ​ធា​រណ​ជន​នាពេល​អនាគត​។
​ឆ្លៀត​ក្នុងឱកាស​នេះ ក្រសួង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ផុសផុល ក្នុងការ​ថែរក្សា​ការពារ​វត្ថុ​បុរាណ​ដែល​បាន​ប្រទះឃើញ ហើយ​បាន​សហការ​ក្នុងការ​ប្រគល់​វត្ថុ​ទាំង​នោះមក​រក្សាទុក​ជាស​ម្ប​ត្តិ​បេតិកភណ្ឌ​ជាតិ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *