អគ្គី​ភ័​​យ ​បា​ន​លេ​ប​ត្រ​បាក់ ផ្ទះ​មួ​យ​ខ្ន​ង ​ឆេះ​​ក្លា​យ​ជា​ផេះ ​ខ​​​ណ​:​ម្ចា​​ស់​រ​វ​ល់​​ទៅ​​ហូ​ប​អី ​នៅ​ទំ​ន​ប់​ទឹ​ក​ស្អា​ត​

ខេត្ត​កំ​​ពង់​ធំ​ ៖ អ​គ្គី​ភ័​​យបា​ន​លេ​ប​ត្រ​បា​ក់​យ៉ា​ង​ស​ន្ធោ​ស​​ន្ធៅ​ប​ណ្តា​ល​ឲ្យ​ផ្ទះ​មួ​យ​ខ្ន​ង​ឆេះ​ក្លា​យ​ជា​ផេះ ​ស​ង្ស័​យទុ​សេខ្សែ​​ភ្លើង។ ​​​​​​​​​​ហេ​តុ​កា​រ​ណ៍​គួ​រឲ្យ​សោក​ស្តា​យ​នេះ​បា​នកើ​ត​ឡើ​ង​ ​នៅ​វេ​លា​៦​និ​ង​៣​០​នា​ទី​ល្ងា​ច​ ​ថ្ងៃទី២​ ​ខែ​ម​ករា ឆ្នាំ​២​០​២៤ ស្ថិ​ត​នៅ​ភូ​មិ​ ​ឃ្លៃ​ ​​ឃុំកំ​ព​ង់​​ថ្ម​ ​ស្រុ​ក​ស​ន្ទុក​ ខេ​ត្ត​កំ​ព​ង់​ធំ។

​ជន​រ​ងគ្រោះដែ​ល​ជា​ម្ចា​ស់​ផ្ទះ​ ​ឈ្មោះ​ ​ជួ​ន​.​ធា​ង អា​យុ​៤​១​ឆ្នាំ ​ប្រ​ព​ន្ធឈ្មោះ​ គា​​​ត​ ស៊ី​ណា អា​យុ​៣​៨​ឆ្នាំ​ កូ​​ន​នៅក្នុ​​ងប​ន្ទុក​គ្រួសា​​រចំ​នួ​ន​៤​នា​ក់ ប្រុ​ស១ ស្រី៣​។ ​លោ​ក​ ​ជួន ​ធា​ង ត្រូ​​វ​​ជា​ម្ចាស់​ផ្ទះ​បាន​ឲ្យដឹ​ងថា ៖ មុ​នពេ​ល​​កើ​ត​ហេ​តុ​លោ​ក​បា​ន​នាំ​ប្រ​ព​ន្ធ​កូ​ន​ទៅ​ហូ​ប​អី​នៅ​ទំ​ន​ប់​១​​ម​ក​រា ម្តុំ​ទឹ​​ក​ស្អាត ដោ​យ​ចា​ក់​សោ​ផ្ទះ​ចោ​ល។ កំ​ពុ​ង​តែ​ហូ​ប​អី​​បា​ន​មួ​យ​ស​ន្ទុះ​ក្រោ​យ​ម​ក​ស្រា​ប់​​មា​ន​គេ​ទូ​រ​ស័​ព្ទ​ម​ក​ថា ភ្លើ​ង​កំ​ពុ​​ង​តែ​ឆេះ​ផ្ទះប​​ង។​ពេ​ល​លោក​ដ​ល់​ផ្ទះ​ ​ភ្លើ​​ង​ឆេះយ៉ា​ង​ស​ន្ធោ​ស​ន្ធៅ ​ហើ​យ​ឃើ​ញ​អ្ន​ក​ភូមិ​ម​ក​ជួ​យ​​យ៉ា​ង​ច្រើ​ន​កុះ​ក​រ​ដែ​រ ​តែ​ដោ​យ​សា​រ​អំ​ណា​ច​នៃ​អ​ណ្តា​ត​ភ្លើ​ង​ឆេះ​ខ្លាំ​ង​​ពេ​ក​មិ​ន​អា​ច​ជួយ​​ព​ន្ល​ត់ឈ្នះ​​ក៏ឆេះ​​ក្លា​យ​ជា​ផេះ​ផ​ង់​តែ​ម្ត​ង​។ចំណែ​ក​រូ​ប​លោ​ក​បា​ន​ត្រឹ​ម​តែ​អ​ង្គុយ​យំ​ទាំ​ង​ប្តី​ទាំ​ង​ប្រ​ព​ន្ធ​ ​ស​ម្ភា​​:រ​​:​ទ្រ​ព្យ​ស​ប្បត្តិ​ដែ​ល​ភ្លើ​ឆេះ​អ​ស់​រួ​ម​មា​ន៖ឆេះ​ផ្ទះ​១​ខ្ន​ង ​ស្មើ​រ​6​×​9​ ​ដំ​បូ​ល​ប្រ​ក់​ស​ង្ក​សី​ជ​ញ្ជាំ​ង​ក្តា​ លុ​យ​ដូ​ល្លា​១​​៧០​០​ដូ​ល្លា​​ ​លុ​យខ្មែ​រ២​​លា​ន​រៀ​ល.​ស្រូ​វ​១​ជ​ង្រុ​ក​ស្មើ​រ២​តោ​ន​ ​ទា​១ទ្រុ​ង​ ​​ម៉ូតូ​​១​គ្រឿ​ង ​​ក​ង់​៣​គ្រឿ​ង​ ​គ្រឿង​​សង្ហា​រឹ​ម​មួ​​យ​ចំ​នួ​នធំ​ ​និ​ង​ស​ម្ភា​រ​:​ជា​ច្រើ​ន​ទៀ​។

​ជា​ចុង​ក្រោ​យ​ ​ជ​​ន​រ​ង​ដោ​យ​សា​រ​ភ្លើ​ង​ឆេះ​ផ្ទះ​បា​ន​​អំ​ពា​វ​នា​វ​ទៅ​ដ​ល់​ស​ប្បុ​រ​ស​ជ​ន​ទាំ​ង​​ក្នុ​ង​និ​ង​ក្រៅ​ប្រ​ទេ​ស មេ​ត្តា​ជួ​យ​ឧ​​ប្ប​ត្ថ​ម​ទៅ​ដ​ល់​ពួ​ក​គា​​ត់តា​ម​ស​ទ្ធា​ ​ព្រោះ​ពេ​ល​នេះ​ពួ​ក​គា​ត់​អ​ស់​រ​លី​ង​ហើ​យ​៕​​​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *