អាជ្ញាធរ ចុះ​ហា​​មឃាត់​ ​​ក​រ​ណី​ចា​ក់​ដីចំ​កា​រ​ ​ធ្វើ​លំ​នៅ​ឋា​ន ប៉ះ​​ពា​ល់​ដី​ចំណី​ព្រែ​ក​ ​នៅ​ក្នុ​ង​ឃុំ​​ជល​សា​រ​​

ខេ​ត្តកំ​ពង់​ឆ្នាំ​ង​ ​​៖​ ​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​បា​ល​​ប៉ុ​ស្តិ៍​ ​និ​ង​អា​ជ្ញាធ​រ​ស្រុ​​ក​ ​បា​ន​ចុះ​ហា​ម​ឃា​ត់​ក​រ​ណី​ចា​ក់​ដី​លើ​ដី​ចំ​កា​រ​ ​ដើ​ម្បី​ផ្លា​ស់​ប្ដូ​រ​​ធ្វើ​​ជា​ដី​លំ​នៅ​ឋា​ន ​​បំ​ពា​ន​ច្បា​ប់​មួ​យ​ក​ន្លែ​ង​ ​ស្ថិ​ត​នៅ​ក្នុ​ង​ឃុំ​ជ​ល​សា​រ​ ​ស្រុ​ក​ជ​ល​គិរី​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​​ង​។​ ​

ករណីហាមឃាត់ខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើទីតាំងដីមួយកន្លែងនៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជល់គីរីឲ្យដឹងថា៖ខុសអនុក្រឹត្យ ៩៨ (ចំណីទន្លេ ចាប់ពីមាត់ច្រាំងទន្លេ ៥០ ម៉ែត្រ) អាជ្ញាធរឃុំជលសារ បានចេញលិខិតអនុញ្ញាតឱ្យ ឈ្មោះ ម៉ា សុផេង អាយុ៣៩ឆ្នាំ នៅភូមិឬស្សីដង្គួច ចាក់ដី៣០០ឡាននៅលើចំការដើម្បីធ្វើលំនៅឋាន ស្ថិតនៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី នេះ គឺជាការអនុញ្ញាតខុសច្បាប់។ ព្រោះការកែប្រែ ដីចំការ ទៅជាដីលំនៅឋាន ត្រូវមានច្បាប់អនុញ្ញាតនិងការចាក់ដីលុបចំណីដីព្រែកក៏ជាទង្វើខុសច្បាប់ផងដែរ។ ករណីនេះ អាជ្ញាធរស្រុក បានចាត់អភិបាលរងស្រុកចុះទៅហាមឃាត់មិនឱ្យបុគ្គលខាងលើនេះចាក់ដីបន្តទៀតធ្វើ លំនៅឋាន នោះឡើយនិងក៏ត្រូវណែនាំអាជ្ញាធរភូមិឃុំឲ្យយល់អំពីច្បាប់ផងដែរ។

ក្រោយពីមានការណែនាំរបស់លោកអភិបាលស្រុកជលគិរី លោកនាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំជលសារ និងលោក ម៉ុន វុត្ថា  អភិបាលរងស្រុកបានដឹកនាំកម្លាំងចុះទៅហាមឃាត់ការចាក់ដីខាងលើនេះ ដោយមិនអនុញ្ញាតឱ្យបុគ្គលខាងលើនេះធ្វើលំនៅឋាន លើដីចំការដែលធ្លាប់អាស្រ័យផលនោះឡើយ ព្រោះប៉ះពាល់ដីចំណីព្រែក ដែលក្នុងអនុក្រឹត្យបានកំណត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *