សង្គ្រាម​​នៅតែ​​​ ​ប​ន្ត​​​តាន​​តឹ​ង​ ​ខ​ណ​​​ប្រ​ជា​ជ​ន​​​ហ្គា​​​ហ្សា​​​ ​រា​ប់​សែន​​​នា​​ក់ ​​កំ​ពុ​ង​​​ដា​ច់​ពោះ

អន្តរជាតិ ៖ ​ក​ម្ម​វិ​ធី​​​ស្បៀ​ង​អា​ហា​រ​​​ពិ​ភ​ព​លោ​ក​​​រ​ប​ស់​​​អ​ង្គកា​​រ​សហ​​ប្រជា​​ជាតិ​ ​ប​​ញ្ជាក់​ថា​ ​​ជា​ង​​​ពា​ក់​ក​ណ្តា​ល​​​នៃ​​​ចំ​នួ​ន​​​​ប្រ​ជា​ជ​ន​ ​២​.​៣​ ​លា​ន​​​នា​ក់​​​នៅ​​​ហ្គា​​​ហ្សា​ ​ដែ​ល​​​ភា​គ​ច្រើ​ន​ ​ភៀ​ស​ខ្លួ​ន​​​ពី​​​លំ​នៅ​ដ្ឋា​ន​ ​អំ​ឡុ​ង​​​ជ​ម្លោះ​​​រ​យៈ​ពេ​ល​ ​២​ ​ខែ​ ​កំ​ពុ​ង​​​ប្រ​ឈ​ម​​​នឹ​ង​​​កា​រ​អ​ត់​ឃ្លា​ន​ ​ជា​មួ​​យ​នឹ​ង​​​ស្ថា​ន​ភា​ព​​​កា​ន់​តែ​​​អា​ក្រ​ក់​​​ទៅ​ៗ​ ​​។​​

អ្នកស្រុក បាន​និយាយថា រថយន្ដ​ដឹក​ជំនួយ​ស្បៀងអាហារ​មាន​ភាពមិនប្រក្រតី ដែល​ធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​មន្ត្រី​អង្គការសហប្រជាជាតិ ក៏បាន​ពិពណ៌នា​អំពី​ស្ថានភាព​នៅ​តំបន់​ភាគខាងត្បូង​នៃ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ប្រៀបដូចជា​ឋាននរក​។​

គួរ​បញ្ជាក់ថា សង្គ្រាម​នៅ​ហ្គា​ហ្សា កាន់តែ​តានតឹង ដោយមាន​ការសម្លាប់​ជន​ស៊ីវិល​រាប់ពាន់​នាក់ និង​ផ្សេងទៀត​រងរបួស ខណ​កុមារ​តូចៗ ក៏ត្រូវ​បានសម្លាប់​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *