ប្រទេសអ៊ីស្រាអែ​​ល​ ​ប​ញ្ជា​ក់​​​​ពី ​​​កា​រ​​​ស្លា​​​.​​​ប់​​​ចំ​ណា​ប់​ខ្មាំ​ង​ ​៤​ ​នា​ក់​ ​​នៅ​​​ហ្គា​​​ហ្សា​​​

អន្តរជាតិ ៖ ​​អ្ន​ក​នាំ​ពា​​ក្យ​ ​I​D​F​ លោ​​ក​ ​D​a​n​i​el​​ H​a​g​a​r​​i​ បា​​ន​​​និ​យា​យ​ថា ​ក​ង​ក​ម្លាំ​ង​​​កា​រ​ពា​រ​​​អ៊ី​ស្រា​អែ​ល​ ​ប​ញ្ជា​ក់​​​ពី​​​កា​រ​​ស្លា​ប់​​​រ​ប​ស់​​​ចំ​ណា​ប់​ខ្មាំង​​ ៤​ ​នា​​ក់​​​ដែ​ល​​​ត្រូ​វ​បា​ន​​​ចា​ប់​ខ្លួ​ន​​​។​

យោងទៅតាម​លោក Hagari អះអាងថា ចំណាប់ខ្មាំង ៤ នាក់​ត្រូវបាន​សម្លាប់​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដែលមាន​ឈ្មោះ Eliyahu Margalit, Mia Goren, Ronen Engel និង Aryeh Zalmanovich ។

​លោក បាន​បន្ថែមថា ក្រុមគ្រួសារ​របស់​ចំណាប់ខ្មាំង​ដែល​ស្លាប់​ត្រូវបាន​ជូនដំណឹង​រួចហើយ ខណ​លោក មិនបាន​បញ្ជាក់ថា ចំណាប់ខ្មាំង​ស្លាប់​ដោយ​របៀប​ណា ឬ​ពេលណា​នោះទេ​។​

លោក Hagari បន្តថា រ៉ាឌីកាល់​ប៉ា​ឡេ​ស្ទី​ន នៅតែ​បន្ត​ចាប់​ចំណាប់ខ្មាំង​ចំនួន ១៣៦ នាក់ ក្នុងនោះ​មាន​ស្ត្រី និង​កុមារ​ចំនួន ១៧ នាក់ ដែល​ត្រូវបាន​ចាប់ពង្រត់​យ៉ាង​ព្រៃផ្សៃ​ពី​ផ្ទះ​របស់​ពួកគេ​។

​លោក បាន​កត់សម្គាល់ថា IDF នឹង​បន្តធ្វើ​អ្វី​គ្រប់យ៉ាង​នៅក្នុង​អំណាច​របស់ខ្លួន ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​ត្រូវបាន​ចាប់ពង្រត់​តាម​មធ្យោបាយ​ណាមួយ​ដែល​ចាំបាច់​។​

​គួរ​បញ្ជាក់ថា ភាព​តានតឹង​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃទី ៧ ខែតុលា នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​មកពី​ចលនា​រ៉ាឌីកាល់​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​មូលដ្ឋាន​នៅ​ហ្គា​ហ្សា​ស្ទ្រី​ប ហា​ម៉ាស បានធ្វើការ​វាយប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​លើ​ទឹកដី​អ៊ីស្រាអែល​ពី​តំបន់​ហ្គា​ហ្សា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *