ឯកឧត្ដម​ គ​​ន់ ​គី​ម​ ​ ​ទេ​​ស​រ​ដ្ឋ​ម​ន្ត្រី​ ​នាំ​យ​ក​អំ​ណោ​យ​រ​ប​ស់​ ​ប្រ​មុ​ខ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ឧប​ត្ថ​​ម្ភ​ជូ​ន​ ​អតី​ត​យុ​ទ្ធ​ជ​ន​ ដែ​ល​កំ​ពុ​​ង​រ​ស់​នៅ​ ​​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​នៅ​ស្រុ​ក​សន្ទុ​ក​​ ​

ខេត្ត​កំព​ង់​ធំ​ ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៣​ ឯ​ក​ឧ​ត្ដ​ម​ទេ​ស​រ​ដ្ឋម​​ន្ត្រី​ ​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​កិ​ត្តិ​ស​ង្គ​ហ​ប​ណ្ឌិ​ត​ ​គ​ន់​ ​ គី​ម​  ​អ​នុ​ប្រ​ធា​ន​ទី​១​ ​នៃ​​គ​ណៈ​ ​ក​ម្ម​កា​រ​ជា​តិ​គ្រ​ប់​គ្រ​ង​គ្រោះ​ម​ហ​ន្ត​រា​យ​ ​អ​នុ​ប្រ​ធា​​ន​និ​ង​ជា​អ​គ្គ​លេ​ខា​ធិ​កា​រ​ស​មា​គ​ម​អ​តី​ត​យុ​​ទ្ធជ​​ន​ក​ម្ពុ​ជា​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​ប​ន់​ប្រ​តិ​​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​ព​ង់​ធំ​ ​អ​ម​ដំ​ណើ​រ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​​ព្រឹ​ម ​​រ​ដ្ឋា​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ប្រ​ធា​ន​ម​ន្ទី​រ​​ ​ក​ង​ក​ម្លាំ​ង​ទាំ​ង​បី ​និ​ង​ក្រុ​ម​កា​រ​ងា​រ​ថ្នា​ក់​ស្រុ​ក​ ​បា​ន​​អ​ញ្ជើ​ញ​ម​ក​សំ​ណេះ​ ​សំ​ណា​ល​សា​ក​សួ​​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​នាំ​យ​ក​អំ​ណោ​​យ​ស្បៀ​ង​អា​ហា​រ​ ​គ្រឿ​ង​ឧ​ប​ភោ​​គ​ប​រិ​ភោ​គ​ ​គ្រា​ប់​ពូ​ជ​​ដំ​ណាំ​ ​រ​បស់ប្រ​មុ​ខ​រា​ជ​​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា​ ​ ​ផ្ត​ល់​ជូ​ន​​ដ​ល់​ប​ង​ប្អូ​ន​អ​តី​ត​យុ​ទ្ធជ​​ន​ ​ដែ​ល​កំ​ពុ​ង​រ​ស់​នៅ​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​ស្ថិ​​ត​នៅ​ភូ​មិ​ដ​ង​ក្ដា​រ​ ​ឃុំ​ក្រ​យា​ ​​ស្រុ​ក​ស​ន្ទុ​ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ កក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ដែលលោកតែងតែឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញមកសំ ណះ សំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវអំណោយផ្សេងៗឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ ។

ឧត្តមសេនីយ៍ទោ បានថ្លែងថា អតីតយុទ្ធជនចំនួន១៤១គ្រួសារ ត្រូវបានចាប់ឆ្នោតទទួលយកបានក្បាលដីសម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះ០១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បងប្អូនបានរស់នៅកសាងជីវភាពថ្មី នៅលើដីសម្បទានសង្គមកិច្ចនេះ អស់រយៈពេលជាងពីរឆ្នាំកន្លះមកហើយ បងប្អូនបានបង្កបង្កើនផលដាំដំណាំបន្លែបង្ការ ធ្វើស្រែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅក្នុងរដូវវស្សាកន្លងមកនេះ ដោយជំនន់ទឹកភ្លៀង ធ្លាក់មកគំហ៊ុកជាប់ៗគ្នាបណ្ដាលឲ្យគេហដ្ឋាន និងដីបង្កបង្កើនផលរបស់បងប្អូនអតីតយុទ្ធជនមួយចំនួនត្រូវជនលិច បណ្តាលឲ្យខូចខាតផលដំណាំ បស់ បងប្អូន ផងដែរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាករបស់បងប្អូនអតីតយុទ្ធជន  ពិសេសបានសូមកោត សរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ គ្រប់ពេលវេលាជួយដោះស្រាយនូវរាល់ការលំបាករបស់អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ពិសេសបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះ បាន យ៉ាងល្អ ប្រសេីរ ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានស្នើសុំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គណៈកម្មការសមាគមអតីតយុទ្ធជន បន្តមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើងបន្តទៀត ហើយនិងបានផ្តាំផ្ញើដល់បងប្អូនអតីតយុទ្ធជនរបស់យើង ត្រូវខិតខំថែរក្សាសុខភាព ខិតខំការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារ  ឲ្យមានជីវភាពរីកចម្រើនឡើង នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌឹតប៊ុនរ៉ានី ហ៊ុន សែន បានផ្តល់ជូននេះ  ។

ឯកឧត្ដម គន់ គីម ក៏បានផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើននិងក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គុណធម៌ និងភាពឈ្លាសវៃម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា និង សូមឲ្យបងប្អូនរួមគ្នាថែរក្សាឲ្យបានគង់វង្សជារៀងរហូតនូវ សុខសន្តិភាព ដែល យេីង កំពុង មាន ដូច សព្វថ្ងៃ នេះ ដើម្បីឲ្យប្រទេសជាតិយើង បន្តការអភិវឌ្ឍរីកចម្រើនថែមទៀត ។

ជាទីបញ្ចប់ ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានប្រគល់ជូននូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជូនគ្រួសារអតីតយុទ្ធជនទាំងចំនួន១៤១គ្រួសារ ដោយក្នុង០១គ្រួសារទទួលបានអង្ករ÷២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ ទឹកសុទ្ធវអរុណា០១១កេស និងគ្រាប់ពូជដំណាំបន្លែបង្ការផ្សេងៗមួយចំនួនបន្ថែមទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *