មិន​អា​ចកំ​បាំ​ង​ភ្នែ​ក​ ស​ម​ត្ថ​កិ​ច្ច ឈើ​​​សុ​​ក្រំ ​​ជា​ច្រើ​ន​​ដុំ ​​​​លា​ក់​​ក្នុ​​ង​​ច​ម្កា​រ​​​ស្វាយ​ច​ន្ទី​ ត្រូ​វ​​បាន​​ ក​ម្លាំ​ង​​អា​វុ​ធ​ហ​ត្ថ ​​ចុះ​​រឹ​ប​អូ​ស​​

ខេ​ត្ត​រ​តន​គិ​រី​ ៖ ​នៅ​វេ​លា​​ម៉ោ​ង​​​៩​​និ​ង​​​១៥​​​នា​ទី​​ព្រឹ​ក​ ​ថ្ងៃទី​​​៣ ​ខែ​ម​ក​រា ​ឆ្នាំ​​​២​០​២០​ ​ត្រ​ង់​ចំណុ​ច​​​និយា​ម​​កាលេ​​ខ​​(​០​៧​៥​១១​៧​០​.១​៥​៤​៦០​០​៣​)​ ស្ថិ​ត​នៅ​​​ក្នុង​ភូ​មិ​​ម៉ុ​​​យ​ ឃុំ​​​ញ៉ា​​​ង ​ស្រុ​ក​​អ​ណ្តូ​ង​​មា​ស​ ​ខេត្ត​រ​ត​នគិ​រី​ ក​ម្លាំ​ង​​​អា​វុ​ធហ​ត្ថ​​​ខេ​ត្ត​​​បា​ន​​ស​ហ​កា​រ​​ជាមួយ​​កម្លាំង​​អាវុធហ​ត្ថ​មូលដ្ឋាន​​បាន​​ចុះ​ដើ​រល្បាត​​ក្នុងភូមិ​​សាស្ត្រ​​រប​ស់ខ្លួន​​ក៏​ប្រ​ទះឃើ​ញ​គំន​រ​​ឈើ​​មួយកន្លែ​ង នៅ​ក្នុ​ង​ចម្កា​រ​​ស្វា​យ​ច​ន្ទី​​រ​បស់​​ប្រ​ជាពលរ​ដ្ឋ​ដែ​ល​ក្រុម​​​ឈ្មួញ​​បា​ន​​ដឹក​ជ​ញ្ជូ​ន​​យ​កម​ក​​​លា​ក់ ​​រ​ង់​ចាំ​​ឱ​កា​ស​ល្អ​​និ​ង​​​ដឹក​​​ប​ន្តទៅ​​ប្រ​ទេ​ស​​វៀ​ត​ណា​ម​​។​​​

​​​​​យោង​តា​ម​​រ​បា​យ​កា​រណ៍​​​ពី​​​អាវុ​ធ​ហ​ត្ថ​​ខេ​ត្ត​​​បា​ន​​ឲ្យ​​​ដឹ​ងថា​ ក្នុ​ង​​ប្រ​តិ​ប​ត្តិកា​រ​​​នោះ​មា​ន​​​ក​ម្លាំង​​​អា​វុ​ធហ​ត្ថ​​​ចំនួ​ន​​​៨​​​នាក់​​​ស​ហ​កា​រ​​ជា​មួ​យ​​​ក​ម្លាំ​ង​​ជំ​នា​ញ​​រ​ដ្ឋ​បា​ល​​​ព្រៃឈើ​​​២​​​នាក់​ ​ដឹ​កនាំ​​​ដោយ​​លោ​ក​​​អ​នុសេ​នី​យ៍​ឯ​ក​ សោ​ម​ ​សុផ​ល​ ​នា​យកា​រិ​យា​ល័​យ​​ផែ​ន​កា​រ​​ស​ន្តិ​សុ​ខ ​បា​ន​​​ចុះ​បង្ក្រា​ប​​​និ​ង​​រឹ​ប​អូ​ស​​គំ​ន​រ​​​ឈើ​​ប្រ​ភេ​ទ​​​សុ​​​ក្រំ​ ដែ​ល​​​ឈ្មួ​ញ​​​បា​ន​​ដឹ​ក​ជ​ញ្ជូ​ន​​យ​ក​ម​ក​​លា​ក់​ទុ​ក​​​នៅក្នុ​ង​​​ច​ម្ការ​​​ស្វា​យ​ច​ន្ទី​​រ​ប​ស់​​​ប្រជា​ព​ល​រ​ដ្ឋ​​។​​​

​​ក្រោ​យ​ពី​​កា​រ​ចុះ​​​ប​ង្ក្រាប​​​និ​ង​​​រឹប​អូ​ស​​ឈើ​​​ខា​ងលើ​​​ដែ​រ​ ក​ម្លាំ​ង​ស​ម​ត្ថកិ​ច្ច​​​មិ​នទា​ន់​បា​ន​​ធ្វើ​កា​រ​​វា​ស់វែ​ង​​​និង​​​ចំ​នួ​ន​​ដុំ​​​នៅឡើ​យ​​ទេ​ ​ហើ​យ​​កំ​ពុ​ងធ្វើ​កា​រ​​​ដឹ​ក​​ជ​​​ញ្ជួ​​ន​​​យក​ម​ក​​​រក្សា​ទុ​ក​​នៅ​​​ស្នា​ក់​ការ​​​ស​ន្តិ​សុ​ខ​​៧​៨​៧​​ដើ​ម្បី​​រង់​ចាំ​​ធ្វើ​កា​រ​​វា​ស់​វែ​ង​​​និ​ង​​​ចាត់​កា​រ​​​បន្ត​ទៅ​​​តា​ម​​និ​តិ​​​វិ​ធី​​៕​​​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *