មាន​ការ​​​​ប៉ះ​ទ​ង្គិ​ច​​​គ្នា​​​យ៉ា​ង​​​​សា​ហា​វ​ ​ខ​ណ​ដែ​ល​ ​​​រ​ថ​ក្រោះ​​​អ៊ី​ស្រា​អែ​ល វាយលុក​​ទៅ​ដ​ល់​​​​ជា​យ​ក្រុ​ង​ ​G​a​za​

អន្តរជាតិ ៖ យោ​​ង​តា​ម​​​ប្រ​ភ​ព​ព័​ត៌​មា​ន​​​បា​ន​​​ឲ្យ​​​ដឹ​ង​ថា​ ​រ​ថ​ក្រោះ​​​អ៊ី​ស្រា​​អែ​ល​​​បា​ន​​​ទៅ​​ដ​ល់​​​ជាយ​ក្រុ​ង​ ​G​​a​z​a​ ​ហើ​យ​ ​ហើ​យ​​​បា​ន​​​បើ​ក​​​កា​ត់​​​ផ្លូ​វ​​​សំ​ខា​ន់​​​មួ​យ​​​ពី​​​ភា​គ​​​ខា​ង​ជើ​ង​​​ទៅ​​​ភា​គ​ខា​ង​ត្បូ​ង​​​នៃ​​​​តំ​ប​ន់​​​ហ្គា​​​ហ្សា​​​ស្ទ្រី​​​ប​​​ដែ​ល​​​ត្រូ​វ​បា​ន​​​ឡោ​ម​ព័​ទ្ធ​​​។​​

ប្រភព​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រាប់ Al Jazeera កាលពី​ថ្ងៃ​ចន្ទ​ថា រថក្រោះ​អ៊ីស្រាអែល​បានធ្វើការ​លុកលុយ​ឆ្ពោះទៅ​ផ្លូវ Salah al-Din នៅ​កណ្តាល​អភិបាលក្រុង Gaza ចម្ងាយ​ប្រហែល 3km (1.8 ម៉ា​យ​) ពីរ​បង Gaza ។ បន្ទាប់មក​ការប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ ហើយ​រថក្រោះ​អ៊ីស្រាអែល​ក៏​បង្ខំ​ដកថយ​វិញ​។ នេះ​បើតាម​ប្រភព​រាយការណ៍​ចេញពី​តំបន់​នោះ​។​

អ្នកស្រុក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា រថក្រោះ​អ៊ីស្រាអែល​បាន​បើក​កាត់​ផ្លូវ Salah al-Din ហើយ​បាន​បាញ់ប្រហារ​ទៅលើ​រថយន្ត​ណាមួយ​ដែល​ព្យាយាម​ធ្វើដំណើរ​តាម​ពីក្រោយ ។​

ក្រោយមក​នៅ​ថ្ងៃ​ចន្ទ លោក Salama Maarouf ដែលជា​ប្រធានការិយាល័យ​រដ្ឋាភិបាល​ហា​ម៉ាស​នៅ​ហ្គា​ហ្សា​បាន​និយាយថា រថក្រោះ​អ៊ីស្រាអែល​បាន​ដកថយ​ពី​ជាយក្រុង​ហ្គា​ហ្សា​វិញ ក្រោយ​ការ​វាយបក​យ៉ាងខ្លាំង​ពី​ក្រុម​ហា​ម៉ាស​។​

ប្រភព​ដដែល​បន្តថា ពួកគេ​មិនអាច​បន្តទៅ​មុខ​បានទេ នៅក្នុង​សង្កាត់​លំនៅដ្ឋាន​នៅក្នុង Gaza Strip នោះ តែ​គេ​បាន​ដកថយ​។ អ្វីដែល​បានកើត​ឡើង​នៅលើ​ផ្លូវ Salah al-Din គឺ​ការ​លុកលុយ​របស់​រថក្រោះ​កងទ័ព​អ៊ីស្រាអែល​មួយចំនួន និង​គ្រឿងចក្រ​ឈូសឆាយ​មួយគ្រឿង​ទៀតផង​ដែរ​។​

រថក្រោះ​អ៊ីស្រាអែល​ទាំងនេះ​បានកំណត់​គោលដៅ​លើ​រថយន្ត​ស៊ីវិល​ចំនួន​ពីរ​នៅលើ​ផ្លូវ Salah al-Din ហើយ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​សម្អាត​តាមផ្លូវ មុនពេល​ប្រឈម​ការតស៊ូ​របស់​ហា​ម៉ាស ហើយ​បាន​បង្ខំ​ឱ្យ​ពួកគេ​ដកថយ​វិញ​។ បច្ចុប្បន្ន​មិនមាន​វត្តមាន​រថយន្ត​កងទ័ព​អ៊ីស្រាអែល​កាន់កាប់​នៅលើ​ផ្លូវ Salah al-Din នោះ​ទៀត​ទេ ហើយ​ចលនា​ពលរដ្ឋ​បាន​វិល​មករក​ភាពប្រក្រតី​វិញ​នៅលើ​ដងផ្លូវ​នោះ​។​

ប្រភព​ថា ជាច្រើនលើក​មកហើយ ដែល​អ៊ីស្រាអែល​បាន​ព្រមាន​ប្រជាជន ១.១ លាន​នាក់​ដែល​រស់នៅ​ភាគ​ខាងជើង Gaza រួមទាំង​ទីក្រុង Gaza ឱ្យ​ឆ្ពោះទៅ​ភាគខាងត្បូង ដើម្បី​ជៀសវាង​ការវាយប្រហារ​ដោយ​យោធា​របស់ខ្លួន ខណៈដែល​ខ្លួន​កំពុង​បន្ត​បេសកកម្ម​ដើម្បី បំផ្លាញ ក្រុម​ហា​ម៉ាស ។​

ទោះបីជា​ចំនួន​មនុស្ស​យ៉ាងច្រើន​បាន​ចាកចេញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក៏ដោយ ក៏​មនុស្ស​រាប់ម៉ឺន​នាក់​ទៀត​ត្រូវបាន​គេ​ជឿថា​នៅតែ​ស្ថិតនៅក្នុង​តំបន់​នេះ​ដដែល ហើយ​ដែល​គេ​គិតថា​គឺជា​កម្លាំង​ត្រៀម​តស៊ូ​ប្រឆាំង​អ៊ីស្រាអែល​។​

ចាប់តាំងពី​ថ្ងៃ​សុក្រ​មក កងកម្លាំង​អ៊ីស្រាអែល​បាន​បង្កើន​ការវាយលុក​លើដី​ឬ​ថ្មើរជើង​របស់ខ្លួន​ជា​ផ្នែក​នៃ​ការឆ្លើយតប​យោធា​ចំពោះ​ការវាយប្រហារ​របស់​ពួក​ហា​ម៉ាស​កាលពី​ថ្ងៃទី ៧ ខែតុលា ដែល​ក្រុមមន្ត្រី​អ៊ីស្រាអែល​បាន​និយាយថា​បានសម្លាប់​មនុស្ស ១,៤០០ នាក់ ភាគច្រើន​ជា​ជន​ស៊ីវិល ជាមួយនឹង​មនុស្ស ២៣៩ នាក់​ទៀត​ត្រូវបាន​ចាប់​ធ្វើជា​ឈ្លើយ​។​

ក្រសួងសុខាភិបាល​នៅ​ហ្គា​ហ្សា​និយាយថា មនុស្ស​ជាង ៨ ពាន់​នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល និង​ជាង​ពាក់កណ្ដាល​នៃ​ពួកគេ​ជា​កុមារ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស និង​ដី​របស់​អ៊ីស្រាអែល​។​

កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ទាហាន​ពួកគេ​បានសម្លាប់ រាប់សិប​នាក់ នៃ​យុទ្ធជន​ហា​ម៉ាស​នៅក្នុង​ការប៉ះទង្គិច​គ្នា​ពេញ​មួយ​យប់ ខណដែល​ពួកគេ​បាន​លាក់ខ្លួន​នៅ​ខាងក្នុង​អគារ និង​ផ្លូវ​រូង​ក្រោម​ដី ហើយ​ប៉ុនប៉ង​វាយប្រហារ​វ​បក​មក​កងទ័ព​យើង​វិញ​។​

ចំណែក នៅក្នុង​ឧបទ្ទវហេតុ​មួយ យន្តហោះ​ចម្បាំង​មួយគ្រឿង​បានកំណត់​គោលដៅ​លើ​អគារ​មួយ ដែល​កងទ័ព​អ៊ីស្រាអែល​បាន​អះអាងថា មាន ក្រុម​ភេរ​វករ​ហា​ម៉ាស​ជាង ២០ នាក់​នៅ​ខាងក្នុង​អគារ​នោះ ខណៈពេលដែល​យន្តហោះ​ចម្បាំង​មួយ​ផ្សេងទៀត​ក៏បាន​បំផ្លាញ​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​ហា​ម៉ាស​ប្រឆាំង​រថក្រោះ​អ៊ីស្រាអែល ដែល​ស្ថិតនៅក្នុង​តំបន់​នៃ​សាកលវិទ្យាល័យ al-Azhar ។ សាកលវិទ្យាល័យ​នេះ​គឺ​ស្ថិតនៅ​ចំ​កណ្តាល​ទីក្រុង​ហ្គា​ហ្សា​តែម្តង​។​

យោធា​អ៊ីស្រាអែល​ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​បាន​វាយលុក ឃ្លាំង​អាវុធ ទីតាំង​បាញ់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​រាប់សិប​កន្លែង ក៏ដូចជា​កន្លែង​លាក់ខ្លួន និង​កន្លែង​តាំង​ពិ​ព័រ​ណ៌​ដែល​ប្រើប្រាស់​ដោយ​អង្គការ​ភេរវ​ករ​ហា​ម៉ាស​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *