ឃាត់ខ្លួនក្មេ​ង​​ទំ​នើ​ង​ ០​២​ក្រុ​ម​ ​ដែ​ល​ធ្វើ​ស​ក​ម្ម​ភា​ព​ ​ប​ង្ក​ឲ្យ​បា​​ត់ប​ង់​​ស​ន្តិ​សុ​ខ​ ​ស​ណ្តា​ប់​ធ្នា​ប់​ ​​កន្លែ​​ង​ប្រ​គំ​ត​ន្ត្រី​ ​អ​ប​អ​សា​ទ​រ​ពិ​ធី​ប្រ​ណាំ​ង​ទូក​​ ​ង ​នៅ​ក្រុ​​ងស្ទឹ​ង​សែ​ន

ខេ​ត្ត​កំ​ព​ង់​ធំ​៖​ ​ក្មេ​ង​ទំ​នើ​ង​២​ក្រុ​​ម​ ​ត្រូ​វ​បាន​ក​ម្លាំ​ង​ន​​គ​រ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ឃា​ត់​ខ្លួ​ន​ ​ប​ន្ទា​ប់​ពី​ធ្វើ​ស​ក​ម្ម​ភា​ព​វា​យ​ត​ប់​គ្នា​យ៉ា​ង​អា​ណា​ធិ​តេ​យ្យ​ ​​ប​ង្ក​ឲ្យ​មា​ន​កា​រ​ភ្លា​ក់​ផ្អើ​ល​ ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​ម​កលេ​ង​ក​ម្សា​ន្ត​អ​ប​អ​សា​ទ​រ​ពិ​ធី​ប្រ​ណាំ​ង​ទូក​​ ​ង ​នៅ​ក្រុ​​ងស្ទឹ​ង​សែ​ន។​

ករណីនេះកើតឡើងនៅម៉ោងប្រមាណ២៣និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឲ្យដឹងថា បន្ទាប់ពីក្មេងទំនើងទាំង២ក្រុមនេះធ្វើសកម្មភាពហើយទទួលបានពត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ  ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន
១២នាក់ភ្លាមៗផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់នេះ មន្ត្រីនគរបាលជំនាញ កំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *