ជនជាតិវៀតណាម២នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែល ពួកគេចូលទៅកាប់ដើម ឈើព្រៃលិចទឹក នៅក្នុងតំបន់អភិរក្ស យកមកធ្វើជា សម្រាស់ដាក់ចាប់ត្រី

ខេត្តកំពង់ឆ្នាំង ៖ ជនជាតិវៀតណាម២នាក់និងកាណូតសម្រាប់អូសដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួន បន្ទាប់ពីក្រុមអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋបានប្រទះឃើញពួកគេ បាននិងកំពុងតែលួចកាប់ព្រៃលិចទឹកក្នុងតំបន់អភិរក្ស ចងអូសតាមកាណូតបម្រុងយកទៅទម្លាក់ក្នុងទន្លេធ្វើជាសម្រាស់ដាក់ស្ទាក់ចាប់ត្រី និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញភ្លាមៗផងដែរ។

ករណីបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកដាក់ធ្វើជាសម្រាស់សម្រាប់ចាប់ត្រីខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០៖០០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកថ្លាន់ (ជាព្រែកអភិរក្សពូជត្រី)ស្ថិតក្នុងភូមិសាស្ត្រ ភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា: បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ កម្លាំងផ្នែករដ្ឋបាលជលផលរបស់លោក ក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ ហ្នឹងបានឃាត់ខ្លួនជនល្មើសជាជនជាតិវៀតណាមដែលបានប្រព្រឹត្តបទ ល្មើសខាងលើចំនួន២នាក់ និងទូកសម្រាប់អូសសណ្ដោងដើមឈើព្រៃលិចទឹកចំនួន៣គ្រឿង។ជនល្មើសទាំង២នា ក់មានឈ្មោះ ១-ឈ្មោះ វៀង យាំងទឺ អាយុ ៤៧ឆ្នាំ, និង ២-ឈ្មោះ ដែន យាំងសង អាយុ៤៦ឆ្នាំ, ពួកគេទាំង២នាក់រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ប៉ុ ន្តែបច្ចុប្បន្នពួកគេបានទៅស្នាក់នៅភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែងម្តុំ(ចំណុចព្រែកគូរ)។

វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនេះរួមមាន៖ កាណូត៣គ្រឿងក្នុងនោះ២ គ្រឿងជាកាណូតឈើនិង១គ្រឿង ជាទូកបាឡាស្មាច់ រួមនិងដើមឈើចំនួន១៥ដើមធំៗ ដែលគេកាប់ក្នុងតំបន់អភិ រក្ស ចងអូសជាមួយកាណូត, ពីដុងទឹកចំណុះ៣០លីត្រគ្មានទឹកជាច្រើន ដែលសម្រាប់ចងបណ្ដែតគល់ឈើដើម្បីងាយស្រួលក្នុងការអូសសណ្ដោងតាមទឹក និងខ្សែជាច្រើនចង្វាយសម្រាប់ចងដើមឈើអូស៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *