អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានទទួលមរណភាពក្នុងវ័យ ៦៨ឆ្នាំ

អន្តរជាតិ ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពហើយក្នុងវ័យ៦៨ឆ្នាំ។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា លោកបានទទួលមរណភាពនៅទីក្រុងសៀងហៃ នាវេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃសុក្រទី២៧ខែតុលា ដោយសារជំងឺគាំងបេះដូង។

លោក Li ត្រូវបានគេស្គាល់ថាជាបុរសខ្លាំងបំផុតលំដាប់ទីពីរ នៅក្នុងបក្សកុម្មុយនិស្តចិន ដែលកំពុងកាន់អំណាច រហូតដល់លោកបានចូលនិវត្តន៍កាលពីឆ្នាំមុន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *