សង្គ្រាមរ​វា​ង​អ៊ី​​ស្រា​អែ​ល​ ​និ​ង​​​ក្រុ​ម​​​ហា​​​ម៉ា​ស ​​​ប៉ាឡេ​​ស្ទីន​ មា​​ន​អ្ន​ក​កា​សែ​ត​ ​២២​ ​នា​ក់​ ​បា​ត់​ប​​ង់​​ជី​វិត ក្នុ​​ង​ពេ​លយ​ក​ព័​​ត៌មា​ន​

អន្តរជាតិ ​​៖​ ​គ​ណៈ​ក​​ម្មាធិ​​កា​រ​​​កា​រ​ពា​​​រ​​អ្ន​ក​កា​​សែ​ត​ ​បា​ន​​​រា​យ​កា​រ​ណ៍​​​ថា​ ​អ្ន​ក​កា​សែ​ត​​​ជា​ង​ ​២០នាក់​ បា​ន​​​ក្លា​យ​ជា​​​ជ​ន​រ​ង​គ្រោះ​​​នៃ​​ជ​​ម្លោះហាម៉ាស់ ​​​​​​ប៉ា​​​​ឡេ​​​​​​ស្ទី​​​​​​ន​​​ ​​​និ​​​ង​​​​​​​អ៊ី​​​​ស្រា​​​អែ​​​ល​​​​​​​។​​​​

​គ​ណៈ​​កម្មា​​ធិ​កា​រ​ ​បាន​​​​ជូ​ន​ដំ​ណឹ​ង​​​ថា​ ​គិ​ត​​​ត្រឹ​ម​​ថ្ងៃ​ទី ​២​០​ ​ខែតុ​លា​ ​អ្ន​ក​កា​សែ​ត​​​យ៉ា​ង​ហោ​ច​ណា​ស់​ ​២​២​ ​នា​ក់​​​ស្ថិ​ត​​​ក្នុ​ង​ចំ​ណោ​ម​​​អ្ន​ក​ស្លា​ប់​​​ជា​ង ​៤​.​០​០​០​ ​នា​ក់​ ​ខ​ណ​​​​ជា​​​តួ​លេ​ខ​​​ស​រុ​ប​​​រ​វា​ង​​​ភា​គី​​ទាំ​​ង​ពី​រ​​។​​​
​​
ស្ថាប័ន​នេះ ក៏បាន​កត់សម្គាល់ថា អ្នកសារព័ត៌មាន​នៅ​ហ្គា​ហ្សា​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​នៅពេល​ប្រឈមមុខ​នឹង​ការវាយលុក​លើដី​ដោយ​កងទ័ព​អ៊ីស្រាអែល​។​

គួរ​បញ្ជាក់ថា អ្នកកាសែត ២២ នាក់ ស្លាប់ ដោយ​រួមមាន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ១៨ នាក់ អ៊ីស្រាអែល ៣ នាក់ និង លី​បង់ ១ នាក់​។
​ខណ​អ្នកកាសែត ៨ នាក់ ត្រូវបាន​រាយការណ៍​ថា​រងរបួស ហើយ​អ្នកកាសែត ៣ នាក់ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *