លោក​ ចូ​​ ​បៃ​ដិ​ន​ ​ប្រ​​ធា​នា​ធិ​ប​តី​អា​មេ​រិ​ក ​នឹ​ង​​ធ្វើ​ទ​ស្ស​ន​កិ​ច្ច​ទៅ​កា​ន់​អ៉ី​ស្រា​​អែ​ល ​​​នៅ​ថ្ងៃ​ពុ​ធ​ស​ប្ដា​ហ៍​​នេះ​

អ​​ន្ត​រ​ជា​តិ​ ៖ ​លោ​ក​ ​ចូ​ ​បៃ​ដិ​ន ​ប្រ​ធា​នា​ធិ​ប​តីអា​មេ​រិ​ក​ ​នឹ​​ងបំ​ពេ​ញ​ទ​ស្ស​នកិ​ច្ច​ដើ​ម្បី​ប​ង្ហា​​ញ​សា​ម​គ្គី​ភា​ព​ទៅ​កា​ន់​ប្រ​​ទេ​ស​អ៉ីស្រា​អែ​ល​នៅ​ថ្ងៃ​ពុ​ធ​ស​ប្ដា​ហ៍​នេះ ​ ​ស្រ​ប​ពេ​ល​អ៉ី​ស្រា​អែ​ល​បា​ន​​យ​ល់​ព្រ​ម​ស​ហ​កា​រ​លើ​ជំ​នួ​យ​ស៊ី​វិ​ល​ស​​ម្រា​ប់​តំ​ប​ន់​ហ្កា​ហ្សា​។​​ ​នេះ​បើ​យោ​ង​តា​ម​កា​​រ​ចេ​ញ​ផ្សា​យ​ដោ​យ​សា​រ​ព័​ត៌​មា​ន​ ​R​e​u​t​e​r​s​។​ ​

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចំណាយពេលជិត ៨ ម៉ោងក្នុងជំនួបពិភាក្សាជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលនាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។ នៅព្រឹកថ្ងៃអង្គារនេះលោក Blinken ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែលបាននិយាយថា លោក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែលរួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។

លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភានូវបញ្ហាទាំងនោះ”។ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានក៏បានឱ្យដឹងដូចគ្នាថាលោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល ហើយលោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៉ីបដែរ៕ប្រភពក្រសួងព័ត៌មាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *