ក្រោយ​​​​​​​​​​ផ្អា​​​​​​​​​​ក​មួយរយៈ​ខ្លី ​ដោយសារ​ការវាយប្រហារ​ពី ​យន្តហោះ​ដ្រូ​ន​ អាកាសយានដ្ឋាន​ទីក្រុង​ម៉ូស្គូ ដំណើរការ​ដូច​ធម្មតា​ទ្បើង​វិញ

អន្តរជាតិ ៖ អាកាសយានដ្ឋាន​ទីក្រុង​មូ​ស្គូ និង​អាកាសយានដ្ឋាន Zhukovsky ដំណើរការ​ជាធម្មតា​នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ នៅ​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ។ នេះ​បើ​យោងតាម ទីភ្នាក់ងារ​សហព័ន្ធរុស្ស៊ី ​សម្រាប់​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ បាន​ប្រាប់​អ្នកយកព័ត៌មាន​។ ការផ្អាក​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​មួយរយ​ខ្លី​នោះ ដោយសារ​ផ្លូវអាកាស ​រង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយថា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៧ ម្សិលមិញ ថា​ការ​រឹតបន្តឹង​ត្រូវបាន​ដាក់​ជា​បណ្តោះអាសន្ន​លើ​ជើងហោះហើរ​ទៅកាន់​អាកាសយានដ្ឋាន Domodedovo និង Zhukovsky ដើម្បី​សុវត្ថិភាព​នៃ​ការហោះហើរ​នៅលើ​យន្តហោះ​ស៊ីវិល ហើយ​ជើងហោះហើរ​មួយ​ត្រូវបាន​បង្វែរ​ទិស​ទៅ​ចុះ​នៅ​អាកាស​យាន្ត​ដ្ឋា​ន​ផ្សេងទៀត​ផងដែរ ។​

សេវា​សារព័ត៌​មាននៃ​អាកាសយានដ្ឋាន Vnukovo បាន​និយាយថា ការ​រឹតបន្តឹង​បណ្តោះអាសន្ន​ត្រូវ​បានដាក់​សម្រាប់​ការមកដល់ និង​ការចាកចេញ​របស់​យន្ត​ហោះ​គ្រប់​ប្រភេទ​នៅ​ម៉ោង ប្រមាណ ១:៣៥ នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ នៅក្នុង​អាកាសយានដ្ឋាន​ខាងលើ​ដោយសារតែ​មានការ​វាយប្រហា​រ​ដោយ​យន្តហោះ​ដ្រូ​ន​នៅ​ខាង​ក្រៅពី​អាកាស​យាន្ត​ដ្ឋា​ន​។ មន្ត្រី​អាកាសយានដ្ឋាន​បាន​និយាយថា នៅ​ម៉ោង​ប្រមាណ ២:១៤ ព្រឹក (​ម៉ោង​នៅ​ទីក្រុង​ម៉ូស្គូ – TASS) ការ​រឹតបន្តឹង​លើ​ជើងហោះហើរ​ទាំងអស់​ត្រូវ​បាន​ដកចេញ ហើយ​ស្ថានីយ​អាកាសយានដ្ឋាន​ដំណើរការ​ដូច​ធម្មតា​។​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *