អ៊ុ​យ​ក្រែ​ន​ ​អះ​អា​​ង​ថា​ ​យ​ន្ត​ហោះ​គ្មា​នម​នុ​ស្សបើ​​ក របស់រុ​ស្ស៊ី​ ​ធ្លា​ក់​ក្នុ​ង​ទឹ​ក​ដី​រ៉ូ​ម៉ា​នី​ ​ប៉ុ​ន្តែ​ខាងរ៉ូ​ម៉ា​នី​ ​ប​​ដិ​សេ​ធ​

អន្តរជាតិ ៖ ​អា​ជ្ញា​ធ​រ​អ៊ុ​យ​ក្រែ​ន​ ​អះ​អា​ង​ថា ​យ​ន្តហោះ​គ្មា​ន​​ម​នុ​ស្សបើ​​ករ​ប​ស់​រុ​ស្ស៊ី​ ​បា​​ន​ធ្លា​ក់​នៅ​ក្នុ​ង​ទឹ​ក​ដី​រ៉ូ​ម៉ា​នី​ ​ក្នុ​ង​អំ​ឡុ​ងកា​​រវា​យ​ប្រ​ហា​រ​ជា​ប​ន្ត​ប​ន្ទា​ប់​ទៅ​លើ​​ទី​ក្រុ​ង​រ​ប​ស់​ខ្លួ​នក្បែ​រ​នោះ​។​

រដ្ឋមន្ត្រីការបរទេស លោក Dmytro Kuleba បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសន្និសីទសារព័ត៌មាននៅទីក្រុង គៀវ ថា អ៊ុយក្រែន មានភស្តុតាងរូបថតដែលគាំទ្រការអះអាងនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសរូម៉ានី បានច្រានចោលការលើកឡើងរបស់ក្រុងគៀវនេះ ខណការជជែកគ្នារឿងនេះ កើតឡើងស្របពេលដែលមេដឹកនាំរុស្ស៊ី និងទួរគី កំពុងជួបពិភាក្សាគ្នា។

គួរបញ្ជាក់ថា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានធ្វើដំណើរទៅកាន់ទីក្រុង Sochi របស់រុស្ស៊ី ក្នុងគោលបំណងស្នើលោកប្រធានាធិបតី Vladimir Putin ឱ្យស្តារឡើងវិញនូវកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *