ទីបំ​ផុត​ ​លោ​ក​ ​ពូ​​ទី​​ន​ ​ចេ​ញ​មុ​ខ​​​ចូល​​រួ​ម​​​រំ​លែក​​​ទុ​​ក្ខ ​ចំ​ពោះ​​​​ឧ​ប​ទ្ទ​វ​ហេ​តុ ​​​ធ្លា​ក់​​​យ​ន្ត​ហោះ​​​រ​ប​ស់​​​ក្រុ​ម​ ​W​a​g​n​e​r​ ​ក្បែ​រ​​​ក្រុ​ង​​​មូ​​​ស្គូ​​​

អន្តរជាតិ ​​៖​ ​ប្រ​ធា​នា​ធិ​​ប​តី​​​រុ​ស្ស៊ី​ លោ​ក​​ វ្ល៉ា​​​​ឌី​​​មៀ​ ​ពូ​​​ទី​ន​ ​បា​ន​​​ចូ​ល​រួ​ម​​រំ​លែ​​ក​​​ទុ​ក្ខ​​​ចំ​ពោះ​​​ឧ​ប​ទ្ទ​វ​ហេ​​តុ​​​ធ្លា​ក់​​​យ​ន្ត​ហោះ​ ​ដែ​ល​​​រ​បា​យ​កា​រ​ណ៍​​​សារ​​ព័​ត៌​មាន​​​ប​ញ្ជា​ក់​ថា​ ​​​មេ​ក្រុ​ម​​​​ទា​ហា​ន​​​ស៊ី​ឈ្នួ​ល​ ​W​a​g​n​e​r​ ​លោ​ក​ ​Y​e​v​g​e​n​y​ ​P​r​i​g​o​z​hi​​n​ ​និ​ង​​​ស​មា​ជិ​ក​​​ជាន់​ខ្ព​ស់​​​ផ្សេ​ង​ទៀ​ត​​​ស្ថិ​ត​នៅ​លើ​​​នោះ​​​។​​

នៅក្នុង​ការអត្ថាធិប្បាយ​តាម​ទូរទស្សន៍ លោក ពូ​ទីន បាន​សម្ដែង​ការរំលែក​ទុក្ខ​ដ៏​ស្មោះស្ម័គ្រ​របស់លោក ទៅកាន់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ទាំងអស់ ដោយ​ពណ៌នា​ការធ្លាក់​យន្តហោះ​ថា​ជា​សោកនាដកម្ម​។​

ហេតុការណ៍​ធ្លាក់​យន្តហោះ កាលពី​ល្ងាច​ថ្ងៃ​ពុធ បានកើត​ឡើង បន្ទាប់ពី​លោក Prigozhin បាន​ដឹកនាំ​ការបះបោរ​ប្រឆាំងនឹង​លំដាប់​យោធា​កំពូល​របស់​ទីក្រុង​មូ​ស្គូ ខណដែល​អ្នកសង្កេតកា​រណ៍​មួយចំនួន ចាប់​ទុក​ថា​វា​ជាការ​ព្រមាន​ដ៏​ធំ​បំផុត​របស់​លោកពូ​ទីន ចំពោះ​ជន​ក្បត់ជាតិ​។​

គួរ​បញ្ជាក់ថា បើតាម​របាយការណ៍​សារព័ត៌មាន បញ្ជាក់ថា យន្តហោះ​នេះ​បាន​ធ្លាក់ អំឡុងពេល​ធ្វើដំណើរ​ចេញពី​ទីក្រុង​មូ​ស្គូ ឆ្ពោះទៅកាន់​ទីក្រុង St Petersburg ដោយ​សម្លាប់​អ្នកដំណើរ​ទាំងអស់ ដោយ​បន្ថែមថា នៅលើ​នោះ​មាន​មនុស្ស​សរុប ៧ នាក់ និង​អ្នកបើក ៣ នាក់ ហើយ​សន្ម​ត់​ថា មាន​វត្តមាន​របស់ លោក Prigozhin ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *