យន្ត​ហោះ​​គ្មា​​ន​​​ម​នុ​ស្ស​​​បើ​ក​ ​​​រ​ប​ស់​​​អ៊ុ​យ​​​ក្រែ​​​ន ​​វា​យ​ប្រ​​ហារ ​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​ហិ​រ​ញ្ញ​វ​ត្ថុ ​​​រ​ប​ស់​​​ទី​ក្រុ​ង​​​ម៉ូ​ស្គូ​​​​

អ​ន្ត​​រជា​​តិ ​៖​ ​អភិបាលក្រុង​ម៉ូស្គូ​លោក Sergey Sobyanin បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​បាន​ហោះចូល​ទៅក្នុង​ទីក្រុង Moscow ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ជំនួញ​របស់​រដ្ឋធានី​រុស្ស៊ី ដោយបាន​ធ្លាក់ចូល​ទៅក្នុង​អគារ​ដែល​កំពុង​សាងសង់ ប៉ុន្តែ​គ្មាន​នរណាម្នាក់​រងរបួស​នោះទេ​។​

ក្រោយមក ក្រសួងការពារជាតិ​រុស្ស៊ី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា យន្តហោះ UAV អ៊ុយ​ក្រែ​ន​សរុប​ចំនួន ៣ គ្រឿង​បាន និង​កំពុង​បំពេញបេសកកម្ម​ដើម្បី​ធ្វើ ការវាយប្រហារ​ភេរវកម្ម លើ​ទីក្រុង​ម៉ូស្គូ​។ យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​ត្រូវបាន​បំផ្លាញចោល​នៅ​កណ្តាល​អាកាស ខណៈដែល​យន្តហោះ​ទី ៣ បាន​បើក​ចេញពី​ផ្លូវ​ដោយសារតែ​ការស្ទះ​សញ្ញា ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​អគារ​មួយ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​របស់​ទីក្រុង​។​

ទីក្រុង​មូ​ស្គូ ដែលមាន​អគារ​ខ្ពស់ៗ​មួយចំនួន​នៅ​អឺរ៉ុប ជាទី​ស្នាក់ការ​របស់​ក្រសួង និង​ទីភ្នាក់ងារ​រុស្ស៊ី​មួយចំនួន ក៏ដូចជា​ប្លុក​ផ្ទះល្វែង​លំដាប់​ខ្ពស់​ផងដែរ​។ ទីក្រុង​នេះ​ត្រូវបាន​គេ​កំណត់​គោលដៅ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​អ៊ុយ​ក្រែ​ន​កាលពី​អតីតកាល​ផងដែរ​។​

អ្នកស្រុក​បាន​រាយការណ៍​ថា ពួកគេ​បានឮ​សម្លេង​ផ្ទុះ​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​មូ​ស្គូ និង​នៅ Khimki ជាយក្រុង​ភាគ​ពាយ័ព្យ​នៃ​រដ្ឋធា

នី​។ ទីភ្នាក់ងារ​ព័ត៌មាន TASS បានលើកឡើង​ពី​សេវា​សង្គ្រោះបន្ទាន់​ដោយនិយាយ​ថា ការខូចខាត​អគារ​នេះ​មាន​តិចតួច​ប៉ុណ្ណោះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *