ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្នម្នាក់ឈ្មោះ ជេត ឡាំ ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិក្រោកកើត ឃុំស្រែឃុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈគាត់ជីកដីនៅខាងក្រោយផ្ទះ ក៏បានប្រទះឃើញកេះគ្រាប់មួយ ក្នុងនោះមានគ្រាប់បែកដៃអាមេរិចកាំងចំនួន ៩គ្រាប់ គាត់បានមករាយការណ៍ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលឃុំស្រែថ្មី និងបានសហការជាមួយអង្គភាពស៊ីម៉ាកCMAC យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ៕ ប្រភពនគរបាលជាតិ