សមត្ថ​កិច្ច​ន​គ​រ​បា​​ល ​ប​ង្រ្កា​ប​ទី​តាំ​ងជ​ល់​មា​​ន់​​ភ្នា​ល់ដា​ក់​​ប្រា​ក់ ​មួ​យ​ក​ន្លែ​ង​ ​ឃា​ត់​ខ្លួ​​ន​ម​នុ​ស្ស ចំ​នួ​ន​១​៩​នា​ក់​

ខេត្ត​បា​ត់​ដំប​ង ​៖​ នៅ​ថ្ងៃ​ទី​០​​៣​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​​២​៣​ ​វេ​លា​ម៉ោ​ង​ ​១​២​​និ​ង៤​​៥នា​ទី​ ​អ​នុ​វ​ត្ត​តា​ម​យោ​ប​​ល់​ដឹ​ក​នាំ​រ​ប​ស់​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សា​ត​ ​គឹ​ម​សា​ន ​ស្ន​ង​កា​រ​​​នៃ​​​ស្ន​​​ង​​​កា​រ​​ដ្ឋា​ន​ន​គ​រ​បាល​ខេ​ត្តបា​​​ត់​ដំ​ប​ង​​​ ​រួ​ម​​នឹង​​យោ​ប​ល់​លោ​ក​ឧ​ត្ត​ម​សេ​នី​យ៍​ត្រី​ ​លឹ​ម​ ​ពុ​​ទ្ធី​ឡា​ ​ស្ន​ង​កា​រ​រ​ង​ផែ​ន​កា​រ​ងា​រ​ន​​គ​រ​បា​ល​ព្រ​ហ្ម​ទ័​ណ្ឌ​ ​ក​ម្លាំ​ង​កា​រិ​យា​ល័​យ​​​​ន​គ​រ​បា​ល​​​ព្រ​ហ្ម​ទ​ណ្ឌ​​​ក​​ម្រិ​ត​​​ស្រា​ល​​​ ​ស​ហ​កា​រ​ជា​មួ​យ​ក​ម្លាំ​ង​​​ក្រុ​​ម​អ​ន្ត​រា​គ​ម​ន៍​​​ប​ង្កា​រ​​​ប​ង្ក្រា​ប​​​ ​នៃ​​​​ស្ន​ងកា​រ​ដ្ឋា​​ន​​​ន​គ​រ​បា​ល​​​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​វ​រ​សេ​​នី​យ៍​ឯ​ក​​​ ​ចៀ​ក​​​​ ​ថា​​និ​ន​​​ ​នា​យ​ក​កា​រិ​​យា​ល័​យ​កំ​រិ​ត​ស្រា​ល​ ​បា​​ន​​​ចុះ​​​ប្រ​តិ​ប​ត្តិ​កា​រ​​​ប​​ង្ក្រា​ប​​​ក​រ​ណី​​​ល្បែ​ង​​​ស៊ី​ស​ង​​​​ខុ​ស​ច្បា​ប់​ ​(​​​ភ្នា​ល់​មា​ន់​ជ​ល់​​​)​ ​០​១​លើ​ក​ ​ចំ​ណុ​​ច​​​ភូ​មិ​​​វ​ត្ត​គ​រ​​​ ​ស​ង្កា​ត់​​​វ​ត្ត​គ​រ​​​ ​ក្រុ​​ង​​បា​ត់​ដំ​ប​ង​​​ ​ខេ​ត្ត​​​​បា​ត់​ដំ​ប​ង​​​។​

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១៩នាក់ មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្តបា​ត់ដំបង។ វត្ថុតាង​ដកហូត​រួម​មាន​ ៖ ម៉ូតូ​ ចំនួន​ ១៦​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹងមាន់​ជល់​ ០១, កៅស៊ូ​សង្វៀន​ជល់មាន់​ ចំនួន​ ០៦​ដុំ, កំសៀវ​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ ០១​ និងនាឡិកា​កំណត់​នាទី​ ចំនួន​ ០១​គ្រឿង​ ។

ករណីនេះ ​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធី-ច្បាប់៕ប្រភពនគរបាលជាតិ

You might like

Leave a Reply

Your email address will not be published. Required fields are marked *