រាជរ​​ដ្ឋាភិ​បា​ល​ ​បា​ន​​ប្រ​កាស​​​អំ​​ពា​វ​នា​វ​សុំ​​​ឱ្យ​ ប្រ​ជា​​ព​ល​រដ្ឋ​ គ្រ​ប់​និ​ន្នា​កា​រ​​ន​យោបា​​យ​ ​រ​ក្សា​ភា​ព​​នឹង​ន​​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​សុ​ខ​ស​​ន្តិភា​​ព​

រាជធានីភ្នំ​ពេ​ញ​ ៖​ ​ក្នុ​​ង​កិ​ច្ច​ប្រ​ជុំ​ពេ​ញ​អ​ង្គ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី​ ​នា​ព្រឹ​ក​ថ្ងៃ​សុ​ក្រ​ ​ទី​១​៩​ ​​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២៣​​ នេះ​ ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​បា​​ន​ប្រ​កា​ស​​​អំ​ពា​វ​នា​វ​សុំ​​​​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​គ្រ​ប់​និ​ន្នា​កា​រ​ន​យោ​បា​យ​​ ​រ​ក្សា​ភា​ព​នឹ​ង​ន​រ​ ​ស្ង​ប់​ស្ងា​ត់​ ​ថែ​រ​ក្សា​នូ​វ​​សុ​ខ​ស​ន្តិ​ភា​ព​។​

សេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នា​ថ្ងៃសុក្រ ទី១៩ ខែឧសភានេះ បង្ហាញ​ថា រាជរដ្ឋាភិបាល បានធ្វើការអំពាវនាវសុំឱ្យ​ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសុខសន្តិភាព​ ដែលកម្ពុជា​រកបានដោយលំបាក ហើយសូមកុំ​ចូលរួម​តាមការអំពាវនាវញុះញង់របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដែលបានប្រកាសប្រមូល​ផ្តុំ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស​ខ្លួននៅទូទាំងប្រទេស ដើម្បីតស៊ូមតិ លើករណី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធ មិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ​។

សេចក្តីប្រកាស លើកឡើងថា ព្រោះនេះ គឺជាទង្វើ​ដ៏ល្ងង់ខ្លៅ និងគ្មានការទទួលខុសត្រូវ​របស់មេដឹកនាំគណបក្សភ្លើងទៀន ដែលជាផែនការបង្កប់នូវចេតនាទុច្ចរិតបង្កើតឧបសគ្គរារាំង​ដល់ការបោះឆ្នោត ដោយទម្លាក់​កំហុសមកលើរាជរដ្ឋាភិបាល និងព្យាយាមបង្កើតស្ថានភាព​ចលាចល និងអស្ថិរភាព​ក្នុងសង្គម ពិសេស​ក្នុងខណៈដែល​កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣​។

ជាមួយគ្នានេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភានេះ ក៏បានលើកឡើងករណីកាត់ទោស​លោក កឹម សុខា ផងដែរ​។

សេចក្តីប្រកាស លើកឡើងថា សាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ពីបទសន្ទិដ្ឋភាព​ជាមួយបរទេស គឺអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាននៃព្រះរាជាណាចក្រ​កម្ពុជា ដែលជាការពង្រឹងនីតិរដ្ឋ នៅកម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យ។

សេចក្តីប្រកាស បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត​នូវរាល់ការប៉ុនប៉ង​ទាំងឡាយណា តាមរយៈ​ការឃុបឃិតគ្នាជាមួយបរទេស ក្នុងគោលបំណង​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ឬប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​បដិវត្តពណ៌ ឬមធ្យោបាយ​ខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​នាំដល់​ការបំផ្លិចបំផ្លាញ​សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *