អាល្លឺ​ម៉ង់​ ​ផ្ត​ល់​​ក​​ញ្ច​ប់​​​យោ​ធា​​ធំ​​​បំ​ផុ​​ត ​​​ចំនួ​​ន ​​២​,​៧​ ​​ពា​ន់​​​លា​ន​​​ដុ​ល្លា​រ ​​ដ​​ល់​​​ក្រុ​ង​​​គៀ​វ​​​

អន្តរជាតិ ​​៖​ ​ប្រ​ទេ​ស​​​អា​ល្លឺ​ម៉​ង់​ ​បា​ន​ប្រ​កា​​ស​​​ផ្ត​ល់​​​ក​ញ្ច​ប់​​​ជំ​នួ​យ​​​យោ​ធា​​​ចំ​​នួ​ន​ ​២​,​៧​ ​ពា​ន់​​​លា​ន​​​​អឺ​រ៉ូ​ ​(​៣​ ​ពា​​ន់​​​លា​ន​​​ដុ​ល្លា​រ​​​​)​ ​ប​ន្ថែ​ម​ទៀ​ត​​​ដ​​ល់​ទី​​​ក្រុ​ង​​គៀ​វ​ ​ដែ​ល​ជា​​​ជំ​នួ​​យ​​​អា​វុ​ធ​​ដ៏​​​ធំ​​​​បំ​ផុ​ត​​​រ​ប​ស់​​ខ្លួ​ន​ ចា​ប់​តាំ​ង​ពី​​​​ប្រ​ទេ​ស​​​រុ​ស្ស៊ី​ ​ចា​​ប់​ផ្តើ​ម​​​ប្រ​តិ​ប​ត្តិ​កា​រ​​​​យោ​ធា​​​រ​ប​ស់​ខ្លួ​ន​​​​ក្នុ​ង​ប្រ​ទេ​ស​​​អ៊ុ​យ​​​ក្រែ​​​ន​ ​កា​ល​ពី​​​ឆ្នាំ​មុ​ន​​​ម​ក​​​។​​

រដ្ឋមន្ត្រី​ការពារជាតិ​លោក Boris Pistorius បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជំនួយ​នេះ បាន​បង្ហាញថា អាល្លឺម៉ង់ គាំទ្រ​យ៉ាងខ្លាំង​សម្រាប់​អ៊ុយ​ក្រែ​ន ខណ​លោក បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់ជំនួយ​ទាំងអស់​តាម​ដែល​អាច​ធ្វើបាន ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ជា​បន្តបន្ទាប់​។​

គួរ​បញ្ជាក់ថា កញ្ចប់​ជំនួយ​នេះ​រួមមាន​រថក្រោះ Leopard 1 A5 ចំនួន ៣០ គ្រឿង រថពាសដែក Marder ចំនួន ២០ គ្រឿង រថពាសដែក​ប្រយុទ្ធ​ជាង ១០០ គ្រឿង យន្តហោះ Howitzers ចំនួន ១៨ គ្រឿង យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍​ចំនួន ២០០ គ្រឿង ប្រព័ន្ធ​ប្រឆាំង​យន្តហោះ IRIS-T SLM ចំនួន ៤ និង​គ្រាប់រំសេវ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *