ស្ថានទូ​ត​​​អា​មេ​រិ​ក​ ​​​​ប្រ​ចាំ​​​នៅ​​​ទី​ក្រុ​ង​​​គៀ​វ​ ​​ព្រ​មា​ន​ ​​​ពី​​​កា​រ​កើ​ន​ឡើង ​​​នូ​វ​​​កា​រ​វា​យ​ប្រ​ហា​រ​ ​​មី​​​ស៊ី​​​ល​​​រ​បស់​​​រុស្ស៊ី​​​

​អន្តរជាតិ ​​៖​ ​ស្ថា​ន​ទូ​ត​​​អា​មេ​រិ​ក​​​ប្រ​ចាំ​​​នៅ​​​ទី​ក្រុ​ង​​​គៀ​វ​ ​បា​ន​​​ណែ​នាំ​​​ប្រ​ជា​ជ​ន​​​អា​មេរិ​ក​​​​កុំឱ្យ​​​ព្រ​ងើ​យ​ក​ន្តើ​យ​​​ចំពោះ​​​​សំ​ឡេ​ង​​​ស៊ី​​រ៉ែ​​​​ន​​​វា​យ​ប្រ​ហា​រ​​​តាម​​​​អា​កា​ស​ ​ដោ​យ​​​ព្រ​មា​ន​​​ថា​ ​ស្ថា​ន​ភា​ព​​​ស​ន្តិ​សុ​ខ​​​អា​ច​​​ធ្លា​ក់​ចុះ​​​យ៉ា​ង​​​ឆា​ប់​រ​ហ័​ស​ ​ប​ន្ទា​ប់​​ពី​​​មា​ន​ការ​​​​ប៉ុ​ន​ប៉​ង​​​វា​យ​ប្រ​ហា​រ​​​ដោ​យ​​​យ​ន្ត​ហោះ​​​គ្មា​ន​​​ម​នុ​ស្ស​​​បើ​ក​​​លើ​​​វិ​មា​ន​​​ក្រឹ​ម​​​ឡាំ​ង​ ​ដែ​ល​​​ម​ន្ត្រី​​​រុ​ស្ស៊ី​ ​ចោ​ទ​ប្រ​កា​ន់​​​អ៊ុ​យ​​​ក្រែ​​​ន​​​​។​​

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បានចេញ​ការជូនដំណឹង​សន្តិសុខ​ស្តីពី​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​នៃ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ដោយ​លើកឡើង​ពី​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន​។​

គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ រុស្ស៊ី បាន​រាយការណ៍​ពី​វត្តមាន​យន្តហោះ​ដ្រូ​ន ២ គ្រឿង ដែល​វាយប្រហារ​មកលើ​វិមាន​ក្រឹម​ឡាំង ខណ​ទង្វើ​នេះ​ក្រុង​មូ​ស្គូ បាន​ចោទប្រកាន់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន ថា​ជា​អ្នកបង្ក​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *