សូម​ប្រយ​ត្ន័ ចា​ក់​សាំ​ងដុ​ត​ស្រមោច​​ ឆា​ប​ឆេះក្រ​ណាត់ ភ្ញា​ក់​បោះ​លើ​ ​អ្ន​​ក​​​ដំណើ​រ​ រ​ង​រ​បួ​ស​៥នា​ក់​

ខេត្ត​កំព​ង់​ឆ្នាំង ៖​ ​យ៉ា​ង​ហោ​ចណា​ស់​ម​នុ​ស្ស​ប្រុស​-​ស្រី​ចំ​នួ​ន៥​នា​ក់​រ​ង​របួ​ស​ធ្ង​ន់​ និ​ង​ស្រា​ល​ ក្នុ​ង​ហេ​តុ​ការ​ណ៍​គ្រោះ​អ​គ្កិ​ភ័​យ​មួ​យ ​នៅ​វេ​លា​ម៉ោ​ង​៧​ និ​ង​ ​២​០​ នា​ទី ព្រឹកថ្ងៃ​ទី​០២​ ខែវិ​ច្ឆិ​កា​ ឆ្នាំ​២​០​២​០ ​នៅ​ភូ​មិកោះ​ធំ​ ​ឃុំ​ព្រៃ​គ្រី ​ស្រុ​ក​ជ​ល​គិរី​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​។ ​

​លោក​ឧ​ត្ត​ម​សេ​នី​យ៍ត្រី​ ​ ​លុ​យ ​ឌី​ណា​ ​ស្នង​កា​រ​រ​ង ​ទទួ​ល​ប​ន្ទុ​ក​អ​គ្កីភ័​យ​ ​បា​នឲ្យ​ដឹ​ង​ថា​ ​មូល​​ហេ​តុ​ប​ណ្តាល​អោ​យ​មា​ន​ក​រ​ណីអ​គ្គី​ភ័​យ​ឆេះ​នេះ​បណ្តា​ល​ម​ក​ពីឈ្មោះ​ ​ស្រេ​ង ​ធូ​ ​បា​នយ​ក​ប្រេ​ង​សាំ​ង​ចាក់​ដុ​ត​ស្រ​មោច បណ្តាល​អោយ​ឆា​បឆេះ​ក្រ​ណា​ត់ក៏​ភ្ញា​ក់​រ​លាស់​ទៅ​ចំ​ជន​រ​ង​គ្រោះ​៥ ​នា​ក់​កំ​ពង់​ដើរ​នៅ​ក្បែ​រ​កន្លែ​ង​កើ​ត​ហេ​តុ​នោះ ​។​

​លោក​ឧ​ត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកអគ្កីភ័យ បានឲ្យដឹងទៀតថាជនរងគ្រោះរងរបួសស្រាលចំនួន៤នាក់ និងធ្ងន់១នាក់មាន ឈ្មោះ ស្រុី សុភក្រ័ ភេទស្រី អាយុ ៣១ឆ្នាំ , ឈ្មោះ ស្រេង ធូ ភេទប្រុស អាយុ ៥២ឆ្នាំ, ឈ្មោះ ធូ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ, ឈ្មោះ ធឿន សុម៉ាលី ភេទស្រី អាយុ ២ឆ្នាំនិងឈ្មោះ ធូ ស្រីលីន ភេទស្រី អាយុ ១០ឆ្នាំ។

ករណីអគ្គីភ័យនេះ មិនបណ្តាលអោយខូចទ្រព្យសម្បិត្តប្រជា​ពល​រ​ដ្ឋ​ឡើយ​។​

​ក្រោយ​កើ​ត​ហេតុ​ ​ជ​ន​ររ​ង​គ្រោះ​ទាំង​៥​នា​ក់​នេះ ​បា​ន​បញ្ជូ​ន​ទៅ​ស​ម្រាក​ព្យា​បា​លនៅ​ម​ណ្ឌ​ល សុ​ខ​ភា​ពព្រៃ​គ្រី​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *