ឯកឧត្តម​​នា​យ​ឧ​ត្ត​ម​សេ​នី​យ៍​ ហ៊ុ​​ន​ ​ម៉ា​ណែត ​ថ្លែ​​ង​អំ​ណ​រ​ព្រះ​គុ​ណ​ ព្រះ​ម​ហា​ក្ស​ត្រ​ ​និ​ង​ថ្នា​ក់​ដឹ​កនាំ​ ​​ដែ​ល​ផ្ត​ល់​កា​រ​ទុ​ក​ចិ​ត្ត​ ​និ​ង​កា​រ​គាំ​ទ្រ​​ដ​ល់រូ​​ប​លោ​ក​ ​ដើ​ម្បី​បំ​ពេ​ញ​ភា​រកិ​ច្ច ប​ម្រើ​ជា​តិ​ ​និ​ង​ប្រ​ជា​ជ​ន​

រាជធានីភ្នំ​ពេ​ញ​ ៖​ ​នៅ​ក្នុ​​ង​ឱ​កា​សបំ​​ពា​ក់ឋា​ន​ន្ត​រ​ស័​ក្តិ​ថ្នា​ក់​ ​នា​យ​ឧ​ត្តម​សេ​​នី​យ៍ ​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​មេ​សា ​ឆ្នាំ​២​០​២​​៣នេះ​​ ​ឯក​ឧ​​ត្តម​នា​​យឧ​​ត្ត​មេ​នីយ៍​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អ​គ្គ​មេ​ប​ញ្ជា​កា​រ​រ​ង​ ​នៃ​ក​​ងយោ​​ធ​ពល​​ខេ​រម​​ភូ​មិន្ទ​​ ​និង​ជា​មេ​ប​ញ្ជា​កា​រ​ក​ង​ទ័​ព​ជើ​ង​គោ​ក​​ បា​នថ្លែ​ង​អំ​ណ​រ​ព្រះ​គុ​​ណ​ព្រះ​ម​ហា​ក្ស​ត្រ​ ​និ​ង​ថ្នា​ក់​ដឹ​ក​នាំ​ប្រ​ទេ​ស​ ​ដែ​ល​បា​ន​ផ្តល់​ទំនុកចិត្ត ​និ​ង​កា​រ​គាំ​ទ្រ​ដ​ល់​រូ​ប​លោ​ក​ ​ដើ​ម្បី​បំ​ពេ​ញ​ភា​រ​កិ​ច្ច​ប​ម្រើ​ជា​តិ​ ​និ​ង​ប្រ​ជា​ជ​ន​។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ នាយឧត្តមសេនីយ៍ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសានេះ បន្ទាប់ពីត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក មកជា នាយឧត្តមសេនីយ៍ (ផ្កាយ៤)។

តាមរយៈបណ្តាញសង្គម ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា៖ ​«ធ្លាប់តែបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នាយទាហានរង ពលទាហានរាប់ពាន់នាក់នៅក្នុងកងទ័ព ថ្ងៃនេះដល់វេនត្រូវបំពាក់ខ្លួនឯង»។

ឯកឧត្តមបានបន្តថា៖ «ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ។

ខ្ញុំសូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន»។

ឯកឧត្តម ហ៊ុន ម៉ាណែត កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន ជាជនជាតិកម្ពុជាដំបូងគេ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីរបស់ សហរដ្ឋអាមេរិក។ ឯកឧត្តមក៏បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងសិក្សាបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕ដកស្រង់ពីវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *