កម្លាំង​ស្ន​ង​កា​រ​​ដ្ឋា​ន ​​​ន​គ​រ​​បា​ល​​​​ខេ​ត្ត​​សឹ្ទ​​​ង​​​ត្រែ​ង​ ​​​ប​​​ង្ក្រាប​​​​ក​រ​ណី​ ​​ជួ​ញ​ដូ​រ​​​គ្រឿ​ង​ញៀ​ន​​​ឆ្ល​ង​ដែ​ន​ ​​ឃា​ត់​ខ្លួ​ន​​​ជ​ន​ជា​តិ​​​ឡា​វ​​​២​​​នា​ក់ ​​ដ​ក​ហូ​ត​​​សា​រ​ធា​តុ​​​ញៀន ​​​១​៣​​​ក​ញ្ច​ប់​​ធំ​​​​

ខេ​​ត្តស្ទឹ​​ង​ត្រែ​ង​ ​៖​ ​ក​ម្លាំ​ង​​​ស្ន​ង​កា​រ​ដ្ឋា​ន​​​ន​គ​រ​​បា​ល​​​ខេ​ត្ត​​​សឹ្ទ​​​ង​​​ត្រែ​ង​ ​បា​ន​​​​តា​ម​​​ប្រ​មា​ញ់​​​និ​ង​​​ប​ង្ក្រា​ប​​​ក​រ​ណី​​​​ជួ​ញ​ដូ​រ​​​គ្រឿ​ង​ញៀ​ន​​​ឆ្ល​ង​ដែ​ន​ ​ឈា​ន​ដ​ល់​​​កា​រ​ចា​ប់​ខ្លួ​ន​​​ជ​ន​ជា​តិ​​​​ឡា​វ​​​២​​​នា​ក់​ ​រួ​ម​​​និ​​ង​​​ភ​ស្តុ​តា​ង​​​សា​រ​ធា​តុ​​​ញៀ​ន​​​​១​៣​​​ក​ញ្ច​ប់​​​ធំ ​​​។​​​ ​កា​រ​ឃា​ត់​ខ្លួ​ន​​​ជ​ន​ស​​ង្ស័​យ​​​ខា​ង​លើ​នេះ​ ​បា​ន​ធ្វើ​​​ឡើ​ង​​​កា​ល​ពី​​​​វេ​លា​​​ម៉ោ​ង​​​៧​​​និ​ង​​​៥​​​នា​ទី​ ​ថ្ងៃ​ទី​​​​២​៧​ ​ខែ​មី​នា​ ​ឆ្នាំ​​​២​០​២​៣​ ​នៅ​​​​ចំ​ណុ​ច​​​ស្ពាន​​​ទី​​​២​​ ​ស្តិ​​ត​​​ក្នុ​ង​ភូ​​មិ​​​អូ​រ​​​ស្វា​យ​ ​ឃុំ​​​អូ​រ​ស្វា​យ​ ​ស្រុ​ក​​​​បុរី​​​​អី​រ​​​ស្វា​យ​​​សែ​ន​​​ជ័​យ​ ​ខេ​ត្ត​​​សឹ្ទ​​​ង​​​ត្រែ​ង​​។​​​​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់ នោះ ខណដែល​ពួកគេ​កំពង់​បើកបរ​រថយន្ត​ម៉ាក​គា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ឡាវ បាន​ឆ្លងកាត់​តាម​ច្រករបៀង ចូលមក​ទី​កដី​ខេត្ត​សឹ្ទ​ង​ត្រែង​ហើយដោយ​មានការ​សង្ស័យ ទើប​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿ ង​ញៀន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ក៏បាន​ស្ទាក់​ឃាត់​ដើម្បី​ត្រួតពិនិត្យ​លិខិតឆ្លងដែន​រួមទាំង​រថយន្ត ហើយក៏​ប្រទះឃើញ​ធុង ពណ៌​បៃតង​មួយ​ច្នៃ​ដាក់​ស្ករ​រងូ​(​កាក​ស្ករ​)​មួយ​កំំ​ណាត់​លើ និង​បិទ​សន្ទះ​ពី​ក្នុង ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្ស័យ ក៏​សម្រេចយក​កាំបិត​មក​កាត់​វះ​ធុង​មើល ស្រាប់តែ​ឃើញ​សុទ្ធតែ​គ្រឿងញៀន​នៅក្នុង​ធុង​នោះ​តែម្តង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា នៅពេលនោះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស បាន​សហការ​ជាមួយ​ខេត្ត​សឹ្ទ​ង​ត្រែង ក៏​សម្រេច​កាត់​វះ​ធុង ហើយក៏​បានឃើញ​កញ្ចប់​គ្រឿងញៀន ដោយ​បង្កប់​ជាមួយ​ដីខ្សាច់ ក្នុងនោះ​មាន​ចំនូ​ន ១៣​កញ្ចប់​ធំ អាចមាន​ទម្ងន់​ស្មើ​និង ១៣​គីឡូក្រាម​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំងពីរ​នាក់​ខាងលើនេះ​គឺ​ទី ១/​ឈ្មោះ កែវ គង់​មឿង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម​កែវ ស្រុក​កៃ​សន ខេត្ត​សុវណ្ណ​ខេត្ត និង​ទី​២/​ឈ្មោះ ណុ​ក វណ្ណ​សាម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ណា​សៃ ស្រុក​ហ្វឿ​ង​រាជធានី​វឿ​ង​ច័ន្ទ ប្រទេស​ឡាវ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សឹ្ទ​ង​ត្រែង រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *