បន្ទាប់​ពី​​​លោ​ក​ ​M​a​c​ro​n​ ប្រ​ធា​នា​ធិ​ប​តី​​​បា​រាំ​ង ​ចេ​ញ​ច្បា​ប់ថ្មី ប​ង្កើ​ន​​​អា​យុ​​​ចូ​ល​និ​វ​ត្ត​ន៍ ​​កុ​ប្ប​ក​ម្ម​​​បាន​​​ផ្ទុះ​ឡើ​ង​​​

អន្តរជាតិ ៖ ច្បា​ប់​​ថ្មី​​​រ​ប​ស់​​​ប្រ​ធា​នា​ធិ​ប​​តី​​​បា​រាំ​ង​​​លោ​ក​ ​E​m​m​a​n​u​​e​l​ ​M​a​c​r​o​n​ ​បា​ន​​​ឆ្ល​ង​កា​ត់​​​ស​ភា​ ​ហើ​យ​​​បា​ន​អ​នុ​ម័​ត​​​ក​ញ្ច​ប់​​​កំ​ណែ​ទ​ម្រ​ង់​​​សោ​ធ​ន​​​និ​វ​ត្ត​ន៍​​​ដ៏​​​ច​ម្រូ​ង​ច​ម្រា​ស​​​មួ​យ ​​​កាល​​ពី​​​ថ្ងៃ​​​ព្រ​ហ​ស្ប​តិ៍​ ​ដែ​ល​​​ប​ង្ក​ឱ្យ​មា​ន​​​កុ​ប្ប​ក​ម្ម​ ​និ​​ង​​​កា​រ​ដុ​ត​​​ភ្លើ​ង​​​នៅ​តា​ម​​​​ដ​ង​ផ្លូ​វ​​​ក្នុ​ង​​​ទី​ក្រុ​ង​​​ប៉ា​រី​ស​​​។​ ​កា​រ​ផ្លា​ស់​ប្តូ​រ​​​ដែ​ល​​​បា​ន​​​ប​​ង្កើ​ន​​​អា​យុ​​​ចូ​ល​និ​វ​ត្ត​ន៍​​​រ​ប​ស់​​​ប្រ​ទេ​ស​​​បា​រាំ​ង​​​ដ​ល់​ ​៦​៤​ ​ឆ្នាំ​ ​​បា​ន​​​បង្ក​ឱ្យ​មា​ន​​​​កូ​ដក​​ម្ម​ ​និ​ង​​​ការ​​ត​វ៉ា​​​ជា​ច្រើ​ន​​​ខែ​​​រួ​ច​ម​ក​ហើ​យ ​​។​​

លោក Macron បាន​អំពាវនាវ​ឱ្យមាន​អំណាច​រដ្ឋធម្មនុញ្ញ​ពិ​សេសមួយ​ដើម្បី​អនុម័ត​ច្បាប់​នេះ​ភ្លាមៗ មុនពេល​កំណត់​នៃ​ការបោះឆ្នោត​។ នាយករដ្ឋមន្ត្រី Elisabeth Borne បានប្រកាស​សេចក្តីសម្រេច​នៅក្នុង​រដ្ឋសភា ខណៈដែល​សមាជិកសភា​បក្សប្រឆាំង​បាន​ស្រែកជេរ ចំអក និង​ច្រៀង​។​

ក្រោម​អំណាច​ដែល​អំពាវនាវ​ដោយ​លោក Macron និង Borne ច្បាប់​នេះ​ត្រូវបាន​ចាត់ទុកថា​ត្រូវបាន​អនុម័ត លុះត្រាតែ​សមាជិកសភា​ភាគច្រើន​ដាក់សំណើ​មិន​ទុកចិត្ត​រដ្ឋាភិបាល​ក្នុង​រយៈពេល ២៤ ម៉ោង​បន្ទាប់​។

មេដឹកនាំ​ស្តាំនិយម Marine Le Pen បាន​និយាយថា គណបក្ស National Rally របស់លោក​ស្រី​នឹង​គាំទ្រ​ចលនា​នេះ ដូច​មេដឹកនាំ​ឆ្វេងនិយម​មួយចំនួន​ដែរ​។​

លោក Macron បានប្រកែក​អស់​ជាច្រើន​ខែ​ថា ប្រព័ន្ធ​សោធន​និវត្តន៍​របស់​ប្រទេស​បារាំង​នឹង​ក្ស័យធន លុះត្រាតែ​ពលរដ្ឋ​បូម​ប្រាក់​បន្ថែម​ទៅក្នុង​ប្រព័ន្ធ​។ លោក​បាន​និយាយ​កាលពី​ខែមករា​ថា ការបង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ទៅ ៦៤ ឆ្នាំ នោះ វា​នឹង​ឃើញ​កម្មករ​បារាំង​ចូលនិវត្តន៍​លឿន​ជាង​សម​ភាគី​អឺរ៉ុប​ភាគច្រើន ហើយ​វា​ក៏​នឹង​ក្លាយជា​មធ្យោបាយ “​ត្រឹមត្រូវ និង​ទទួលខុសត្រូវ ដើម្បី​សម្រេចបាន​នូវ​បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​បារាំង​។​

ពាក់​ពន្ធ​បញ្ហា​នោះ សហជីព​របស់​ប្រទេស​បារាំង ដែល​បាន​តវ៉ា​នឹង​កំណែទម្រង់​នេះ​តាំងពី​ឆ្នាំមុន បាន​អះអាងថា ប្រព័ន្ធ​នេះ​គួរតែ​ជំនួស​មកវិញ​ដោយ​ការបង្កើន​ពន្ធ​លើ​អ្នកមាន​។​

បាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ប៉ារីស ខណៈដែល​ច្បាប់​របស់លោក Macron ត្រូវបាន​អនុម័ត​។ នៅក្បែរ​អគារ​សភា ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​បាតុករ ហើយ​បាន​ប្រឈមមុខ​នឹង​ហ្វូងមនុស្ស​ជា​ជួរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *