សមត្ថកិ​ច្ច​ តា​ម​​​ចា​ប់​ខ្លួ​ន​ ​​គ្រូ​​​សី​ល​ ឧកញ៉ា​ ​អ៊ឹ​ម ​ប្រុ​ស ​ពី​ប​ទ​​ឆ​បោ​ក​ ​ដ​ក​ហូត​​​កាំ​ភ្លើ​ង​​​៥​​​ដើ​ម​ ​និង​​​គ្រា​ប់​​​ជា​ង​​២​០​០​​​គ្រា​ប់​​

ខេត្តកំពង់ចាម ៖ ស​ម​ត្ថ​កិ​ច្ច​​​បា​ន​​​ចា​ប់​ខ្លួ​ន​ ​ឧ​ក​ញ៉ា​ ​អ៊ឹ​ម​ ​ប្រុ​ស​ ​ហៅ​​​​គ្រូ​​​សី​ល​ ​ ​ខ​ណ​ដែ​ល​​កា​រ​ចា​ប់ខ្លួ​ន​​នោះ​ ​ដោយ​​​អនុ​វ​ត្ត​តា​ម​​​ដី​​កា​​​ស្ថា​ពរ​​​រ​ប​ស់​​​សា​លា​​ឧទ្ធ​រ​ណ៍​​​ខេ​ត្ត​​​ត្បូង​ឃ្មុំ​ ​ពី​ប​ទ​ ​«​​​ឆ​បោ​ក​​​​» ​ហើ​យ​​​កា​រ​ចា​ប់​ខ្លួ​ន​​នេះ​ ​ធ្វើ​ឡើ​ង​ ​ភូ​មិ​​អណ្តូ​ង​ច្រុះ​ ​ឃុំ​​​អំ​ពិ​ល​ ​ស្រុ​​ក​​​កំ​ព​ង់​សៀ​ម​ ​ខេ​ត្ត​កំ​ព​ង់​ចា​ម​​។​​​​

តាម​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១៖៣០​នាទី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៉ិ​ត ដា​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ក្រោម​ការដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក តូច ឧ​ត្ត​ម និង​លោក តារា វិទូ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​ឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូ​សីល ងារ​ជា ឧកញ៉ា អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម ពីបទ «​ឆបោក​» ប្រព្រឹត្ត​នៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម កាលពី​កំឡុង​ឆ្នាំ​២០១៥ ២០១៦ និង​ឆ្នាំ​២០១៧​កន្លងទៅ​។​

មន្ត្រីនគរបាល​បញ្ជាក់​បន្ថែមថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​ជំនាញ កំណត់​បាន និង​រកឃើញ​អាវុធខ្លី​៥​ដើម រួមមាន​៖ ម៉ា​កឡុក CF98 ពណ៌​ខ្មៅ ចំនួន​៣​ដើម​, ម៉ាក K59 ពណ៌​ខ្មៅ ចំនួន ១​ដើម និង​ម៉ាក CZ75 ពណ៌​ខ្មៅ ចំនួន​១​ដើម​) រួមទាំង​ប័ណ្ណ​សម្គាល់​អាវុធខ្លី​ផុត​សុពលភាព​ចំនួន​១៥​សន្លឹក ចន្លោះ​ពី​ឆ្នាំ​២០០៧ និង​២០០៨, គ្រាប់កាំភ្លើង​ចំនួន ២៥៩​គ្រាប់ (​គ្រាប់​K59 ចំនួន ៤៩​គ្រាប់ និង​គ្រាប់​ឡុ​ក​ចំនួន​២១០​គ្រាប់​) រួមទាំង​សាន់​តា​រ៉ុង​ចំនួន​០៦, ម៉ាស៊ីន​ផ្ទុក​រូបភាព​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​ចំនួន​០២​គ្រឿ​, ខ្នោះដៃ​ចំនួន​០៥​គូ និង​ស្រោម​ខ្នោះ​ចំនួន​០៤​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *