កូរ៉េ​​ ​ស​ន្យា​ផ្ត​ល់​កូ​តា​ ​ស​ម្រា​ប់​​ព​ល​ក​​រ​ក​ម្ពុជា ឱ្យ​បា​​ន​លើ​ស​១​ម៉ឺ​ន​នា​ក់​ ​ក្នុ​​ង​ឆ្នាំ​២​០​២​៣​

​ភាគី​​កូ​រ៉េ​ស​ន្យា​ថា​នឹ​ង​ប​​ង្កើន​​កូ​តា​ព​ល​ក​រ​ក​ម្ពុ​ជា​ឱ្យ​បា​ន​​លើ​ស​មួយ​ម៉ឺ​ននា​ក់ ក្នុង​ឆ្នាំ​២០២​៣​ ​និ​ង​កា​ន់​តែ​​ច្រើន​​នៅ​ឆ្នាំប​ន្ត​ប​ន្ទា​ប់​ទៅ​មុ​ខ​ទៀ​ត​ ​ខ​ណៈ​​ពេ​ល​ក្នុ​ង​ឆ្នាំ​២​០​២​​២​ក​ន្ល​ង​ម​ក​ថ្មី​ៗ​​នេះ​ ​ក​ម្ពុ​ជា​ទ​ទួ​ល​បា​ន​​ចំ​ណា​ត់​ថ្នា​ក់​ល្អ​ក្នុ​ង​វិ​ស័​យ​​ប​ញ្ជូ​ន​ព​ល​ក​រ​ទៅ​ធ្វើ​កា​រ​នៅ​កូ​រ៉េ​ ​ហើ​​យ​តា​ម​រ​យៈ​កា​រ​វា​យ​ត​ម្លៃ​ពី​ខា​ង​ភា​​គីកូ​រ៉េ​ ​ឃើ​ញ​ថា​​ព​ល​ក​រ​ក​ម្ពុ​ជា​មា​ន​​ភា​ព​ស្មោះ​ត្រ​ង់​ ​ឧ​ស្សា​ហ៍​ព្យា​យា​​ម​ ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​នឹង​កា​រ​ងា​​រ​ ​ធ្វើ​ឱ្យ​និ​យោ​ជ​ក​កូ​រ៉េ​​ស្រ​លា​ញ់​ពេ​ញ​ចិ​ត្ត​ជា​ខ្លាំ​ង​។​

ការសន្យានេះធ្វើឡើងក្នុងកិច្ចពិភាក្សារវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នៅក្នុងជំនួបនោះ ឯកឧត្តម អ៉ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក្តី សាធារណរដ្ឋកូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ លោកសង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។

ទន្ទឹមនឹងនេះ ឯកឧត្តម អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជាបានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យាផ្តល់កូតាជូនពលករកម្ពុជាជាង១ម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េឱ្យកាន់តែមានផលិតភាពខ្ពស់។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

ឯកឧត្តម អ៉ិត សំហេង ពិតជារីករាយចំពោះគម្រោងដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រីចង់ឱ្យពលករកម្ពុជាស្ថិតក្នុងអាទិភាពខ្ពស់មួយក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថានឹងធ្វើការជ្រើសរើស៕វិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *