លោក ​​B​i​d​e​n​ ​ប្រ​ធា​នា​ធិ​ប​តី​​​អា​មេ​រិ​​ក ​​​ធ្វើ​ដំ​ណើ​រ ​​​ទ​ស្ស​ន​កិ​ច្ច​​​ដ៏​​​ភ្ញា​ក់​​ផ្អើ​ល ​​ទៅ​កា​​ន់​​​ទី​ក្រុ​ង​​​គៀ​​វ​ ​ស្រ​ប​ពេ​​ល​​​​មា​ន​កា​រ​​​តវ៉ា​ ​​​ក្នុ​ង​ប្រ​ទេ​ស​​​​

អន្តរជាតិ ​​៖ ​ប្រ​ធា​នា​ធិ​ប​តី​​​អា​មេ​រិ​ក​​​លោ​ក​ ​J​o​e​ ​B​i​d​e​n​ ​បា​​ន​ធ្វើ​​​ដំ​ណើ​រ​ទស្សនកិច្ច​​ដោយ​មិ​នមាន​​ការប្រកាស​មួ​យ កាល​​ពីថ្ងៃ​​ច​ន្ទ ពោល​គឺ​មួយថ្ងៃ ​បន្ទា​ប់​ពី​​មា​នការ​ប្រ​មូល​​​ផ្តុំគ្នា​​​ត​វ៉ា​​​ពី​​​ក្រុម​បា​​តុ​ក​រ​នៅ​​ទីក្រុង​​​វ៉ា​ស៊ី​ន​​តោ​ន​ ដើម្បី​ប្រ​ឆាំង​នឹ​ង​គោ​លន​យោបា​យ​​កា​រ​បរ​ទេ​ស​ដែ​ល​​​ប​​ង្ក​​​ស​ង្គ្រា​ម​​​រ​ប​ស់​​​ស​ហ​រដ្ឋ​អាមេរិក​ និង​​​តួ​នា​​ទី​​​រប​ស់​​ខ្លួ​ន​​​នៅ​ក្នុង​​​​ជ​ម្លោះ​​​ផ្សេ​ង​ៗ​​​នៅ​ទូ​ទាំ​ង​​​​ពិ​ភ​ព​លោ​ក​​​។​​

លោក Biden បាន​ពិភាក្សា​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky អំពី​ស្ថានភាព​នៅ​ជួរមុខ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​បានប្រកាស​ផ្តល់ជំនួយ​យោធា​ចំនួន ៥០០ លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ក្រុង​គៀវ ខណដែល​ជំនួយ​នេះ​ត្រូវបាន​គេ​ជឿថា​នឹង​បង្កើន​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន បន្ថែមទៀត​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​លោក Zelensky លោក Biden បាន​និយាយថា កញ្ចប់​ជំនួយ​ថ្មី​នឹង​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​មី​ស៊ី​ល High Mobility Artillery Rocket Systems (HIMARS) និង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Javelin ព្រមទាំង​ឧបករណ៍​យោធា និង​អាវុធ​ជាច្រើន​ទៀត​។​

ទន្ទឹម​នោះ លោក Biden បាន​បន្ថែមថា អាមេរិក និង​សម្ព័ន្ធមិត្ត បាន​ត្រៀម​រថក្រោះ​ជិត ៧០០ គ្រឿង និង​រថពាសដែក​រាប់​ពាន់​គ្រឿង ក៏ដូចជា​ប្រព័ន្ធ​កាំភ្លើង​ធំ​ចំនួន ១,០០០ គ្រឿង ផងដែរ​សម្រាប់​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​។​

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Biden បានធ្វើ​ឡើង ៤ ថ្ងៃមុន គំរប​ខួប ១ ឆ្នាំ​នៃ​ការ​ផ្ទុះឡើង​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ខណដែល​ពិភពលោក កំពុង​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​តួនាទី​របស់​អាមេរិក ក្នុង​ជម្លោះ​នេះ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *