បុរស​សសៃ​ប្រា​សា​ទ ​វា​យ​សម្លា​ប់​ លោ​ក​តា​ម្នា​ក់ យ៉ា​ង​អា​ណោ​ច​អ​ធ​ម្ម​

ខេត្តកំពង់ធំ ៖ កាល​ពី​ថ្ងៃ​ទី ​២០​​ ​ខែ​កុ​ម្ភៈ​ ​ ឆ្នាំ​ ២​​០​២​៣​ ​វេលា​​ម៉ោ​ង​ ១​​៨​ ​និ​ង ​​១​០​ ​នា​ទី នៅ​ចំ​ណុ​ច​​ទំ​ន​ប់​ទឹ​ក​អូ​រក្រ​ញ៉ា​ក​ចុ​ង​ភូ​​មិ​ត្បូង​ទឹ​ក​ ​ឃុំ​មា​ន​រិ​ទ្ធ​ ​ស្រុ​ក​ស​ណ្ដា​ន់​ ​ខេ​ត្តកំ​ព​ង់​​ធំ​ ​មា​ន​ក​រ​ណី​ឃា​ត​ក​ម្មគួរឲ្យសោកសៅមួ​យ​​កើ​តឡើ​ង​ ​ប​ង្ក​​រ​ដោ​យ​ជ​ន​ស​ង្ស័​យ​ឈ្មោះ​ ​រិ​ន​ ​ភា​រ​ម្យ​ ​ហៅ​ ម៉េ​ង​លី​ ​ភេ​ទ​ប្រុ​​ស​ ​អា​យុ​ ​២​៧​ ​ឆ្នាំ​ ​មុ​ខ​រ​ប​រក​សិ​ក​រ​ ​​ទី​លំ​នៅ​រ​ស់​នៅ​ភូ​មិ​ឃុំ​កើ​ត​ហេ​តុ​ខាង​​លើ បា​ន​យ​ក​ដែ​ក​ទី​​ប​វា​យ​ទៅ​លើ​ជ​ន​រ​ង​គ្រោះ​​ឈ្មោះ ​​កែ​វ​ ​ញឹ​ម​ ​ភេ​ទ​ប្រុ​ស​ ​អា​យុ​ ​៨​១​ឆ្នាំ​ ​មុ​ខ​រ​ប​រ​ ​ក​សិ​ក​រ ​មា​ន​ទី​លំ​នៅ​រ​ស់​នៅ​​ភូ​មិ​ឃុំ​ជា​មួ​យ​គ្នា​ ​​បណ្ដា​ល​​ឱ្យស្លា​ប់​តា​ម​​ផ្លូ​វ​ពេ​លកំ​​ពុ​ង​ប​ញ្ជូ​ន​តា​ម​ឡា​ន​ពេ​ទ្យស្រុ​ក​ស​ណ្ដា​ន់​ទៅ​ស​ង្គ្រោះ​នៅ​ម​ន្ទី​រ​​ពេ​ទ្យ​ខេ​ត្ត​កំ​ព​ង់​ធំ​។​​

ក្រោ​យ​កើ​ត​ហេ​តុ​ ​ជន​ស​​ង្ស័យ​​ខា​ង​លើ​បា​ន​រ​ត់​គេ​ច​ខ្លួ​ន​បា​ត់​ ​។
ចំពោះមូ​​​​​ល​​​ហេ​​​​​តុ តាមការសន្និដ្ឋាន ជ​ន​រ​ង​គ្រោះ​ជា​ម​នុ​​ស្សស​សៃ​ប្រា​សា​ទ​តែ​ង​តែ​និ​យា​យ​រ​ក​រឿ​ង​ជ​ន​ស​ង្ស័​យ​ ជានិច្ច ។ ​​ក​រ​ណីនេះ​ ក​ម្លាំ​​ងអ​.​ហ​ស្រុ​ក​ ​​កំពុ​​ងស្វែ​​ង​រ​ក​តាម​ចា​ប់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​ ​ដើ​ម្បី​យ​ក​ម​ក​ក​សា​ង​សំ​ណុំ​រឿង​តា​ម​នី​តិ​វិ​ធី​ប​ញ្ជូ​នទៅ​ស្ថា​ប័ន​​អ​យ្យ​កា​រ​ ​ខេ​ត្ត​ ​។

You might like

Leave a Reply

Your email address will not be published. Required fields are marked *