លោក ​​W​a​n​g​ ​ថា​ ​ចិ​ន ​មិ​​ន​​​ចា​ប់​អា​រ​ម្ម​ណ៍​ ​ចង់​អូស​បន្លាយ ឬ​​ពង្រីក​​វិប​ត្តិ​អ៊ុយ​ក្រែ​ន​ទេ​

អន្តរជាតិ ​​៖ ​លោ​ក​ ​W​a​n​g​ ​Y​i​ ​ប្រ​ធា​ន​កា​រិ​យា​ល័​យ​​​គ​ណៈ​​​​ក​ម្ម​​​កា​រ​​​កិ​ច្ច​កា​រ​​ប​រ​ទេ​ស​​​នៃ​​​ប​ក្ស​កុ​ម្មុ​យ​និ​ស្ត​​​​ចិ​ន​ ​និ​ង​​​ជា​​​ស​មា​​ជិ​ក​​​នៃ​​​កា​រិ​យា​ល័​​យ​​​ន​យោ​បា​យ​ ​(​C​C​​P)​​ ​បា​ន​​​និ​យា​យ​ ​កា​ល​ពី​​​ថ្ងៃ​អាទិ​ត្យ​​​ថា​ ​ចិ​ន​​ ​មិ​ន​​​ចា​ប់​អា​រ​ម្ម​ណ៍​​​លើ​​​កា​រ​អូ​ស​ប​ន្លា​យ​ ​ឬ​​​ព​ង្រី​ក​​​វិ​ប​ត្តិ​​​នៅ​​​អ៊ុ​យ​​​​ក្រែ​​​ន​​​ឡើ​យ​ ​ហើ​យ​​​ត្រៀ​ម​ខ្លួ​ន​​​ជា​ស្រេ​ច​​​ក្នុ​ង​កា​រ​​​ធ្វើ​កា​រ​​​ជា​មួ​យ​​​ស​ហ​​គ​ម​ន៍​​​អ​ន្ត​រ​ជា​តិ​ ​ដើ​ម្បី​​​កា​រ​ពា​រ​​​ការ​​​ថ​ម​ថ​យ​​​នៃ​​​ស្ថា​ន​កា​រ​ណ៍​ ​និ​ង​​​ដើ​ម្បី​​​ស​ម្រេ​ច​បា​​ន​​ស​ន្តិ​ភា​​ព​​។​​​​

ក្រសួងការបរទេស​ចិន បាន​ដកស្រង់​សម្តី​លោក Wang ដែល​និយាយថា យើង​មិន​ចង់ឃើញ​ការអូសបន្លាយ​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន ឬ​ការពង្រីក​ទំហំ​នៃ​វិបត្តិ​នោះទេ​។ យើង​ចង់​ដើរ​តាមផ្លូវ​ដូចគ្នា​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​បន្ថែមទៀត ហើយនឹង​តស៊ូ​ដើម្បី​សន្តិភាព​។ លោក បាន​សង្កត់ធ្ងន់ថា ចិន តែងតែ​ស្វែងរក​សន្តិភាព និង​ការចរចា​រហូត​សម្រាប់​វិបត្តិ​អ៊ុយ​ក្រែ​ន ព្រោះ​ដោយមាន​ការព្រួយបារម្ភ​។​

ទន្ទឹម​នោះ លោក ក៏បាន​កត់សម្គាល់​ផងដែរ​ថា ប្រទេស​ចិន និង​អ៊ុយ​ក្រែ​ន គឺជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​ប្រជាជន​របស់​ប្រទេស​ទាំង ២ ត្រូវបាន​ផ្សារភ្ជាប់​ដោយ​ទំនាក់ទំនង​មិត្តភាព​យូរអង្វែង ដោយ​បន្ថែមថា ចិន ឲ្យ​តម្លៃ​លើ​ការប្តេជ្ញាចិត្ត​របស់​អ៊ុយ​ក្រែ​ន ចំពោះ​គោលការណ៍​ចិន​តែមួយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *