ក​ម្លាំ​ង​​​​​​ន​​​គ​​រ​​​បា​​​ល​​​ ​​​​​​និ​​​​ង​​​​​​​ក​​​​ម្លាំ​​​ង​​​​​​​​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​​​​​​​​ខេ​​​ត្ត​​​​​ ​​​​បា​​​ន​​​​​​​រ​​​ក​​​​​​ឃើ​​​ញ​​​ ​ជ​​​ន​​​រ​​​​ង​​គ្រោះ​​​​​​​​​​ចំ​​នួ​ន​​​៣នា​ក់ ​​​​​​​​​ក្នុងចំណោ​មជ​ន​រ​​​ង​​គ្រោះ​​​​ ​​​​​ចំ​​​នួ​​​ន​​​​​​​​៤​​​​​​​នា​​​​ក់​ ​​​​​​ដែ​​​​ល​​​​​​​​បា​​​ន​​​​​​​​លិ​​​ច​​​​​​​​ទូ​​​ក​

ខេត្តស្ទឹ​ង​ត្រែ​​ង​ ៖ ​ក​ម្លាំ​ង​​​ន​គ​រ​បា​ល​​​​និ​ង​​​ក​ម្លាំ​ង​​​​អា​វុ​ធ​ហ​ត្ថ​​​ខេ​ត្ត​​ ​បា​ន​​​រ​ក​​ឃើ​ញ​ ជ​ន​រ​ង​គ្រោះ​​​​ចំ​នួ​ន​​​៣នា​ក់​​​​​ក្នុងចំណោមជ​ន​រ​ង​គ្រោះ​​​​ចំ​នួ​ន​​​៤​​​នា​ក់​​​​ដែ​ល​​​បា​ន​​​លិ​ច​​​ទូ​ក​​​​ក្នុ​ង​​​ដ​ង​​​ទ​ន្លេ​មេ​​គ​ង្គ​​​ហើ​យ​ ​គឺ​​​ប​ន្ទា​ប់​ពី​​​រ​ក​ឃើ​ញ​​​​ឪ​ពុ​ក​ ​ពេ​ល​នេះ​​​បា​ន​​​រ​ក​ឃើ​ញ​​​​កូ​ន​ស្រី​ ​និ​ង​​​ចៅ​​​ម្នា​ក់​ទៀ​ត​​​នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​១​​៦​ ​ខែ​កុ​ម្ភៈ​​​នេះ​​​។​ ​ដូ​ច្នេះ​​​នៅ​ស​ល់​តែ​​​​ចៅ​ប្រុ​ស​​​ម្នា​ក់​ទៀ​ត​​​ទេ​ ​នៅ​​​មិ​ន​ទា​ន់​​​រ​ក​ឃើ​ញ​​​នៅ​ឡើ​យ​​​។​​

គួរ​រំលឹក​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ជនរងគ្រោះ​មួយ​គ្រួសារ​មាន​គ្នា​ចំនួន ៨​នាក់​បាន​លិច​ទូក​បាត់​ខ្លួន​ចំនួន​៤​នាក់ មាន​ឪពុក ​កូនស្រី​បង្កើត​ម្នាក់ និង​ចៅ​ពីរ​នាក់ នៅ​ចំណុច​ដង​ទន្លេមេគង្គ​កន្ទុយ​កោះ​ហាន ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​-​ខេត្តស្ទឹងត្រែង​។​

លោក ​អ៊ុង សុភ័ក្ត្រ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន ឈ្មោះ សុ​ត មី ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ជា​ឪពុក បាន​រកឃើញ​នៅ​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ​ម្សិលមិញ​។​ចំណែក ឈ្មោះ ម៉ី សុ​គ្រី ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​(​ត្រូវជា​កូន​) , ឈ្មោះ លូ​យ ចន្ទ្រា ភេទ​ប្រុស អាយុ​៨​ឆ្នាំ​(​ត្រូវជា​ចៅ​)​បាន​រកឃើញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នេះ ,​នៅតែ ឈ្មោះ លួ​យ ហាត់ ភេទ​ប្រុស អាយុ​៦​ឆ្នាំ (​ត្រូវជា​ចៅប្រុស​)​ម្នាក់​ប៉ុណ្ណោះ​មិនទាន់​រកឃើញ​ទេ​។​

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ឪពុក​កូនស្រី​រួមទាំង​ចៅ​ពីរ​នាក់​មាន​ទីលំនៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង គ្រួសារ​នេះ​មាន​ប្រាំ​បីនាក់​ជិះទូក​ក្នុង​គោលបំណង​ទៅធ្វើ​កម្មករ​លី​ឥដ្ឋ​តែ​ក៏ត្រូវ​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ត្រូវបាន​ទឹក​គួច​លិច​ទូក បណ្ដាល​ឲ្យ​បាត់​សមាជិកគ្រួសារ​អស់​ចំនួន ៤​នាក់ ខណ​៤​នាក់​ទៀត​ត្រូវបាន​សង្គ្រោះ​ទាន់ពេលវេលា​។​

លោក ​អ៊ុង សុភ័ក្ត្រ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦​កុម្ភៈ​នេះ​ថា ឯកឧត្តម​ ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង និង​នាំយក​អំណោយ​និង​ថវិកា​មួយចំនួន​ផ្ដល់ជូន​ក្រុមគ្រួសារ​រងគ្រោះ​ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *