សម្តេ​ចតេជោ​ និ​ងប្រ​តិ​ភូ​អម​ដំ​ណើ​រ បាន​និ​វត្ត​ន៍​ ត្រ​ឡ​ប់​ទៅភ្នំ​ពេ​ញ​វិញ​ ដោ​យ​សុ​វ​ត្ថិភា​ព ក្រោយប្រ​តិ​បត្តិ​​ការ ជួ​យ​ស​ង្គ្រោះក​ម្មក​រ ក្នុ​ង​ហេ​តុកា​រណ៍ បា​ក់​រលំ​អ​គារ​ ​នៅ​ខេ​ត្តកែ​ប​ ​បញ្ច​ប់​កា​ររុ​ក​រក

ខេ​ត្ត​កែ​ប ៖​ ​ប្រ​តិប​ត្តិ​កា​រ​ស​កម្ម​ភា​ព​រុ​ករ​កក​ម្មក​ររ​ងគ្រោះថ្នាក់ដោ​យ​ឧ​ប​ទ្ទវ​ហេ​តុអ​គាររ​លំ​ ​នៅ​ភូមិ​កែ​ប ​ស​ង្កា​ត់កែ​ប ​ក្រុង​/​ខេត្ត​កែ​ប វេ​លា​ម៉ោង​៤​:១​៥​ ល្ងា​ច​ ថ្ងៃ​ទី០​៣​ ខែ​មក​រា ​២០​២០​ ​ដោយ​ប្រើ​រ​យះពេ​ល​ជិត​២​ថ្ងៃ (​43​ម៉ោ​ង​ និ​ង​២​០នា​ទី​) ​ត្រូ​វបិ​ទប​ញ្ច​ប់ជា​ស្ថា​ព​រ ​នៅ​វេ​លាម៉ោ​ង​១១​:​៣៥​ ​ថ្ងៃត្រ​ង់​ ​ក្រោ​មកា​រ​ដឹក​នាំ​បញ្ជា​ផ្ទា​ល់ពី​ស​ម្តេចអ​គ្គម​ហា​សេនា​ប​តីតេ​ជោ​ ហ៊ុ​ន​ សែ​ន​ នា​យ​ករ​ដ្ឋ​មន្ត្រី​ ​នៃព្រះ​រា​ជាណា​ច​ក្រក​ម្ពុ​ជា ​សម្តេ​ចក្រ​ឡាហោ​ម​ ស​ ​ខេង​ ​ឧប​នា​យក​រ​ដ្ឋម​ន្ត្រី​ រ​ដ្ឋ​មន្ត្រីក្រ​សួ​ងម​ហា​ផ្ទៃ ​និ​ងតា​ម​បទ​ប​ញ្ជាផ្ទា​ល់​ពីឯ​កឧ​ត្ត​ម ​នា​យឧ​ត្តម​សេ​នីយ៍​ស​ន្តិ​បណ្ឌិ​ត​ នេ​ត ​សា​វឿន​ ​អ​គ្គស្ន​ង​ការ​ន​គរ​បា​លជា​តិ ​លោ​ក​ឧត្ត​ម​សេនី​យ៍​ត្រី ​បែ​ន ​តា​រា ​ស្ន​ង​ការ​ន​គ​របា​លខេ​ត្ត​កែប​ ​បាន​ដឹ​កនាំ​ម​ន្ត្រីក​ងកំ​លាំ​ងន​គ​រ​បាល​ខេ​ត្តចុះ​សហ​កា​រជា​មួ​យ ​កំ​លាំង​ស្ន​ងកា​រ​នគ​រ​បាល​ខេត្ត​កំ​ពត​ ​តាកែ​វ ​យោ​ធាខេ​ត្ត ​ក​ងរា​ជអាវុធហត្ថ​ខេត្ត​ និ​ង​អ​ង្គភា​ព​ជំនា​ញ​ផ្សេ​ងទៀ​ត​ ប្រ​តិ​ប​ត្តិកា​រ​រុក​រ​កជ​ន​រង​គ្រោះ​ក្នុង​គំ​ន​របា​ក់​បែក​នៃ​អគា​រ​រលំ​ ​។

ជ​នរ​ង​គ្រោះដែ​ល​ក្រុម​កា​រងា​រ​ច​ម្រុះយ​កចេ​ញ​ពីគំ​ន​រអ​គា​ររ​លំ​ មា​ន​ចំនួ​នស​រុ​ប៥​៩​នាក់​ ក្នុ​ង​នោះ​បាត់​បង់​ជី​វិត៣៦នា​ក់​។ ក្រោ​យពី​ប​ញ្ចប់​កិ​ច្ចប្រ​តិប​ត្តិ​ការ​ស​ម្តេច​បាន​កោ​តស​រ​សើរ​ ​និង​ផ្តល់​ជូ​នថ​វិ​កាដ​ល់ម​ន្ត្រីក​ង​កំលាំ​ង​ប្រដា​ប់​អាវុ​ធ​ទាំង​អស់​ ​និង​អ​ង្គភា​ព​ជំនា​ញ​ផ្សេង​ទៀត​ផ​ង​ដែរ​។ ​ដោ​យឡែ​កក្រោ​យ​ពីប​ញ្ច​ប់កា​រ​ដឹក​នាំបញ្ជា​ក្នុ​ងកា​ររុ​ក​រក​ ​សម្តេ​ចតេជោ ​និង​ប្រ​តិភូ​អ​មដំ​ណើរ​ បា​ន​និវ​ត្តន៍​ត្រ​ឡប់​ទៅភ្នំ​ពេ​ញវិ​ញដោ​យ​សុវ​ត្ថិភា​ព​៕​​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *