កុមារាខ្មែ​​រ ​ដែ​ល​មាន​ប​ញ្ហា​​បេះដូ​ង​ ​បា​ន​ចូ​ល​ជួប ប្រ​ធា​នា​ធិ​ប​តី​កូ​រ៉េ​ខា​ង​ត្បូ​​ង ​ក្រោ​​យ​ការ​ព្យា​បា​ល​ជោ​គ​ជ័​យ​

អន្តរជាតិ ៖​ ​កុ​មារា​ខ្មែ​រមួ​យ​រូប​ដែ​លមា​ន​ប​ញ្ហាបេះ​ដូ​ងធ្ង​ន់ធ្ង​រ​ ​ត្រូ​វបា​ន​ក្រុ​ម​គ្រូពេ​ទ្យ​កូ​រ៉េ​ខា​ង​ត្បូ​ង​ ជួ​យ​ព្យា​បា​ល​ឱ្យ​មា​នសុ​ខ​ភា​ព​​ល្អ​ប្រ​សើរ​ ឡើ​ង​វិ​ញ​ហើ​យ​។ ​ប​ន្ទា​ប់​ពី​ព្យា​បាល​ទ​ទួ​ល​ជោ​គ​ជ័​យ ​និ​ង​មា​ន​សុ​ខ​ភាព​ល្អ​ប្រ​សើ​រ​ហើ​យ​នោះ​ កុ​មា​រា​រូ​ប​នេះ ​ត្រូ​វ​បា​ន​អ​នុ​ញ្ញា​ត​ឱ្យចូ​ល​ជួ​ប​ជា​មួ​យ​ប្រ​ធា​នា​​ធិប​តី​កូ​រ៉េ​ខា​ង​ត្បូ​ង ​លោ​ក​ ​Y​o​on​ ​S​u​k​ ​Y​e​o​l​ ​និ​ង​ភរិ​យា​រ​ប​ស់​គា​ត់​ គឺ​លោ​ក​ស្រី​ ​K​i​m​ ​K​eo​​n ​H​e​e​ ​មុ​ន​នឹ​ង​រូ​បគេ​ត្រ​ឡ​ប់​ម​ក​ក​ម្ពុ​ជាវិ​ញ​។​

កុមារាខ្មែរ ដែលមានឈ្មោះថា រដ្ឋា បានជួបបញ្ហាបេះដូងធ្ងន់ធ្ងរ។ រូបគេ បានជួបលោកស្រី Kim Keon Hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកស្រី អមដំណើរស្វាមីចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ដោយក្តីអាណិតអាសូរកុមារា រដ្ឋា ដែលមានបញ្ហាបេះដូងនោះ លោកស្រី ក៏បាននាំយក រដ្ឋា ទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។ ក្រោមការយកចិត្តទុកដាក់លើការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសេអ៊ូលអាសាន សុខភាពរបស់រដ្ឋា ក៏មានភាពល្អប្រសើរឡើងវិញ។

រដ្ឋា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់មកកម្ពុជាវិញផងដែរ។ មុនចាកចេញពីកូរ៉េខាងត្បូងត្រឡប់មកកម្ពុជាវិញ រដ្ឋា និងគ្រួសារ ត្រូវបានអនុញ្ញាតឱ្យចូលជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានអរគុណដល់អ្នកគ្រប់គ្នាដែលបានជួយ រដ្ឋា។

ដោយឡែកលោកស្រី Kim Keon Hee បានអរគុណក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំ រដ្ឋា មកប្រទេសកូរ៉េប្រកបដោយសុវត្ថិភាព។

លោកស្រី ក៏បានថ្លែងអំណរគុណបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Seoul Asan ដែលបានវះកាត់ជំងឺបេះដូងដ៏លំបាករបស់ រដ្ឋា រហូតបានជោគជ័យ។
លោកស្រី Kim Kun-hee បាននិយាយថា លទ្ធផល

នេះ បានកើតឡើងចាប់តាំងពីលោកស្រីបានជួប រដ្ឋា នៅកម្ពុជាក្នុងខែវិច្ឆិកា។ លោកស្រី ចាត់ទុករឿងនេះ ដូចជាអព្ភូតហេតុមួយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *