គោ​​យ​​​​ន្ត​​​​​​​មួ​​​យ​​​គ្រឿ​​​ង​ ​​​​​​​​​​ដឹ​​​ក​​​ជ​​​ញ្ជូ​​​ន​​​​​​ឈើ​អត់ច្បាប់ ​​​​​​​​​ជា​ប់​​​អ​​ន្ទា​ក់​​​​ ​​​​​​ក​​​ង​​​រា​​​ជ​​​អា​​​វុ​​​ធ​​​ហ​​​ត្ថ​

ខេត្តរ​ត​ន​គិ​រី​ ​៖ គោ​យ​ន្ត​​​មួ​យ​គ្រឿ​ង​​​លួ​ច​​​ដឹ​ក​ជ​ញ្ជូ​ន​​​ឈើ​​​ត្រូ​វ​បា​ន​​អ​​ស់​ល​ក្ខ​ណ៍​​​ជា​ប់​អ​ន្ទាក់​​​និ​ង​​​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​​​​​នៅ​​ថ្ងៃ​​ទី​​៣​​១​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២​០​២​៣​​​នេះ​​​។​

​យោងតាម​របាយការណ៍ពី​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ក្រុម​ឈ្មួញ​លួច​ដឹកឈើ​ចេញពី​ចំណុច​ភូមិ​ម៉ាស ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៣​នាក់ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជុំ​ចំនួន​២​នាក់ រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ឃី សុខា ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ចុះ​ទៅដល់​ចំណុច​ខាងលើ​នឹង​បានធ្វើ​ការរុករក​ក៏​ប្រទះឃើញ​គោយន្ត​កែច្នៃ​នៅ​ចំណុច និយាម​កា ( X730757 Y1540916 ) ចត​ទុកចោល មាន​ផ្ទុក​ឈើ​សុ​ក្រម​ចំនួន ១៣​ដុំ មានមុខ​កាត់​ធំៗ​ប្រវែង​៣​ម៉ែត្រ​ស្មើនឹង ៧.៨៥៥ ម៉ែត្រគូប​។ រីឯ​ម្ចាស់​បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​វត្ថុតាង​នៅ​និង​កន្លែង​។

​បច្ចុប្បន្ន វត្ថុតាង​ខាងលើ​ត្រូវបាន​អាវុធហត្ថ​ខេត្ត ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​ព្រៃឈើ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *