សមត្ថកិ​ច្ច​ ផ្នែ​ក​រ​ដ្ឋបា​​ល​ជ​លផ​​លផ្សា​រ​ឆ្នាំ​ង​ ​ចុះ​ប​ង្ក្រា​ប​ និ​ង​​រុះ​រើ​ល​ប​ប្រឺ​ស​១​០​០ ​នៅ​ចំ​ណុ​ច​កោះ​ក្រ​បី​ តាមបញ្ជា ​ឯ​ក​ឧ​ត្ត​ម ​អ៊ិត​ ​សុ​ធា​

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖ ក្រោ​ម​កា​រ​ប​ញ្ចា​ផ្ទា​​ល់​ពី​ឯ​ក​ឧ​ត្តម​ ​អ៊ិត​ ​សុ​ធា​ ​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​លា​ដំ​បួ​ងខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ក​ម្លាំ​ង​​សម​​ត្ថកិ​​ច្ច​ផ្នែ​ក​រ​ដ្ឋ​បា​ល​ជ​ល​ផ​លផ្សា​​រ​ឆ្នាំង​ ​ដឹ​ក​​នាំ​ដោ​យ​លោ​ក ​តា​ត​​ ​​សី​ហា​ក់​ ​នា​យផ្នែ​ក​​រ​ដ្ឋ​វា​ល​ជ​លផ​ល​ផ្សា​រ​ឆ្នាំ​ង​ ​ដឹ​ក​នាំ​ក​ម្លាំ​ង​ចុះ​ប​ង្ក្រា​ប​ ​និ​ង​រុះ​រើ​ល​ប​​ប្រឺ​ស ​១​០​០​ ​​អស់​ជា​ច្រើ​ន​ខ្សែ​ ​នៅ​រ​សៀ​ល​ថ្ងៃ​​ទី​០២​ ​ខែ​​ម​ករា​ ​ឆ្នាំ​២​០​២​៣​ ​នេះ។​

​កា​​រប​ង្ក្រាប និងចុះរុះរើលបប្រឺស១០០ ខាង លើខាងលើនេះធ្វើឡើងនៅចំនុចក្បាលកោះក្របី ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ក្រោយការបង្ក្រាបនិងរុះរើលបប្រឹស១០០នៅចំណុចខាងលើរួច វត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែករដ្ឋបាលជលផលយកទៅរក្សាទុក ចាត់ការតាមនីតិវិធីបន្ត ។

សូមបញ្ជាក់ផងដែរថា បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បទល្មើសលបប្រឺស ១០០ ឬលបកន្ទុយកណ្តុរនេះគឺមានអ្នកនេសាទបីក្រុមមានគ្នាចំនួនប្រហែល ជា ១០នាក់ បានដាក់ពេញផ្ទៃទន្លេ ដោយក្នុងម្នាក់ៗដាក់លបប្រឺស១០០នេះ មិនក្រោម១០០ខ្សែឡើយ ដែល ចំនួនសរុបនៃការដាក់ទាំងអស់មិនក្រោម១០០០ខ្សែនោះទេ។ ក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់តាមខ្នើត និងរដូវកាលដែលដឹងថាត្រីចរាចរណ៍ឆ្លងកាត់ រួចសារទុក បើមានឱកាសដល់ពេលត្រីត្រូវបាននាំគ្នាដាក់បន្ត ដូច្នេះទើបពេលសមត្ថកិច្ចចុះបង្ក្រាប និងរុះរើឃើញតែចំនួនតិចតួចប៉ុណ្ណោះ ។

ការនេសាទលបប្រឹស ១០០ គឺក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះដាក់ដល់បាតទន្លេ ដោយចងយុថ្កាជាមួយចុងសងខាងនៃលបប្រឺស ១០០ រួចទម្លាក់ចូលទៅ បាតទន្លេ ហើយផ្នែកខាងលើយកប៊ីដុងចងជាកុំសួលរាប់ពាន់ប៊ីដុងបណ្តែតព្រោងព្រាតលើផ្ទៃទឹកទន្លេ និងមានការប្រើប្រាស់ម៉ាស៊ីនខ្យល់មុជទឹក និងមានម៉ាស៊ីនអូសទាញសារលបក្នុង ១ លប ៗគេអាចនេសាទបានពី ១០០ ទៅ ៣០០ គីឡូក្រាម ។

ប្រជានេសាទនៅតំបន់នោះមានការត្រេកអរ និងកោតសរសើរយ៉ាងខ្លាំងចំពោះចំណាត់ការ និងការចេញបទបញ្ជាបង្ក្រាបបទល្មើសនេសាទលបប្រឺស១០០នាពេលនេះ ព្រោះ
ការដាក់លបប្រឺស ១០០ យ៉ាងច្រើនសន្ឋឹកបែបនេះវាមិនត្រឹមតែបំផ្លាញដល់ធនធានជលផលប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យស្ទះចរាចរណ៍ផ្លូវទឹកទៀតផង ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរដល់សមត្ថកិច្ចជលផលគ្រប់ជាន់ថ្នាក់ ពីសង្កាត់រដ្ឋបាលជលផលរហូតដល់ខណ្ឌរដ្ឋបាលជលផល មេត្តាជួយបង្ក្រាបឲ្យមានប្រសិទ្ធ ភាព និងវែកមុខចាត់ការអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *